យន្តហោះ​ចម្បាំង​ឥណ្ឌា​ បាញ់​ទម្លាក់​ដ្រូន​របស់​ប៉ាគីស្ថាន

  • 2019-03-05 02:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​ចម្បាំង​កង​ទ័ព​អាកាស​ប្រទេស​ឥណ្ឌា ប្រភេទ Sukhoi-30 ដែល​ផលិត​នៅ​រុស្ស៊ី បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​របស់​ប្រទេស​ប៉ាគីស្ថាន ដែល​បាន​ហោះ​ចូល​ដែន​អាកាស​ឥណ្ឌា នៅ​រដ្ឋ​ Rajasthan កាលពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៩​។

យន្តហោះ​របស់​កង​ទ័ព​ឥណ្ឌា បាន​ប្រើប្រាស់​មីស៊ីល​ប្រភេទ Air-to-air ដើម្បី​បាញ់​ទៅលើ​ដ្រូន​ប៉ាគីស្ថាន​។ នេះ​ជា​លើក​ទី​២ ដែល​ប៉ាគីស្ថាន​បាន​ព្យាយាម​បង្ហោះ​ដ្រូន​ចូល​ក្នុង​ដែន​អាកាស​ឥណ្ឌា ក្នុង​រយៈ​ពេល​ត្រឹម​តែ​ ៦​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពី​ឥណ្ឌា​បាន​បាញ់​ទម្លាក់​ដ្រូន​របស់​ខ្លួន ១​គ្រឿង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។

គួរ​ជម្រាប​ថា ការ​បាញ់​ទម្លាក់​ដ្រូន​របស់​ប៉ាគីស្ថាន​នេះ ក្រោយពី​​រដ្ឋាភិបាល​ប៉ាគីស្ថាន បាន​ដោះលែង និង​ប្រគល់​ខ្លួន ពីឡុត​បើក​យន្តហោះ​ចម្បាំង​ឥណ្ឌា ១គ្រឿង​ក្នុង​ចំណោម​ ២គ្រឿង​ ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​ក្នុង​ដែន​អាកាស​ប៉ាគីស្ថាន កាលពី​សប្ដាហ៍​មុន។ ការ​ដោះលែង​នេះ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ចាត់​ទុក​ជា កាយវិការ​សន្តិភាព​មួយ​ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ដែល​កំពុង​កើត​មាន​រវាង​ប្រទេស​ទាំងពីរ​៕

អត្ថបទទាក់ទង

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;