សត្វ​ខ្វែក​សមុទ្រ​កន្ទុយ​ខ្មៅ​ជិត ៣ពាន់ក្បាល ត្រូវបាន​កត់ត្រានៅ​តំបន់ការពារ​ទេសភាព​អន្លង់ព្រីង

  • 2019-03-05 02:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អង្កេត​ជីវចម្រុះ​របស់​អង្គការ​ជីវិត​សត្វស្លាប​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​កត់ត្រា​សត្វខ្វែក​សមុទ្រ​កន្ទុយខ្មៅ​ចំនួន​២៦០០ក្បាល នៅ​តំបន់​ការពារ​ទេសភាព​អន្លង់​ព្រីង។ នេះបើតាម​ការបង្ហោះ​នៅ​លើទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​ជីវិតសត្វស្លាប​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃទី៤ ខែ​មីនា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុកអង្គការ​ជីវិតសត្វស្លាប​អន្តរជាតិ​កម្ពុជា
សត្វនេះ​ជា​ប្រភេទ​ទេសន្តរប្រវេសន៍ និង​ត្រូវបាន​ចាត់​បញ្ចូល​ជា​ប្រភេទ​ជិត​រងគ្រោះ ក្នុង​រយៈពេល​២ឆ្នាំ​ចុងក្រោយនេះ។ សត្វ​ខ្វែក​សមុទ្រ​កន្ទុយខ្មៅ បាន​មករក​ចំណី​នៅតំបន់​ការពារ​ទេសភាព​អន្លង់ព្រីង​ជាមួយ​សត្វក្រៀល​ក្នុង​ចំនួន​គួរ​ឲ្យកត់​សម្គាល់​គឺ​ច្រើន​ជាង១% នៃ​ចំនួន​វាទាំងអស់​ដែលមាន​នៅ​អាស៊ី។

អង្គការ​ខាងលើនេះ​បាន​បញ្ជាក់​ថា តំបន់​អន្លង់ព្រីង​ជា​តំបន់ ដ៏​សំខាន់មួយ​នៃ បណ្តាញ​ផ្លូវ​ហោះហើរ​សត្វស្លាប​ទេសន្តរ​ប្រវេសន៍​អាស៊ី​ខាងកើត និង​អូស្រ្តាលី។

តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង ស្ថិត​នៅក្នុង​ខេត្ត​កំពត មាន​ផ្ទៃក្រឡា ២១៧​ហិកតា ចេញដោយ​អនុក្រឹត្យ ថ្ងៃទី០៦ ខែ​មករា ឆ្នាំ​២០១១៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;