Facebook ជ្រើសរើស​ប្រទេស​អាស៊ាន១ ជា​ទីតាំង​មជ្ឈមណ្ឌល​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​

  • 2019-03-05 07:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ​Facebook នៅ​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​ប្រកាស​ថា ខ្លួន​កំពុង​សាងសង់​មជ្ឈមណ្ឌល​ប្រតិបត្តិការ​មួយ នៅ​ក្នុង​ប្រទេស​សិង្ហបុរី ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ នៅ​ទ្វីប​អាស៊ី ក៏ដូចជា​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ Facebook បាន​បញ្ជាក់​ថា មជ្ឈមណ្ឌល​ថ្មី​នេះ​នឹង​ដើរតួ​យ៉ាង​សំខាន់​ ​ក្នុង​ការ​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត​ ជាពិសេស​អំឡុង​យុទ្ធនាការ​ឃោសនា​ ត្រៀម​ការ​បោះឆ្នោត​នៅ​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​ ការប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដើម្បី​ប្រមាថ​លើ​អ្នកដទៃ​ ការ​គាប​សង្កត់​លើ​អ្នក​បោះឆ្នោត និង​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​។

Facebook បន្ត​ថា ខ្លួន​នឹង​បញ្ជូន​បុគ្គលិក​ដែល​មាន​ស្រាប់ ទៅ​បំពេញ​ការងារ​នៅ​មជ្ឈមណ្ឌល​ដែល​សាងសង់​នៅ​សិង្ហបុរី​នេះ រួម​ទាំង​បុគ្គលិក​មក​ពី​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram និង WhatsApp ។ ពួកគេ​នឹង​ធ្វើការ​ជាមួយ​អ្នក​នយោបាយ គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត អ្នក​ត្រួតពិនិត្យ​ភាព​ត្រឹមត្រូវ​ អ្នក​ស្រាវជ្រាវ សិស្ស​និស្សិត និង​សង្គម​ស៊ីវិល ដើម្បី​សម្រេច​គោលដៅ​ខាងលើ​៕


ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.