វៀតណាម​នាំ​ចេញ​អង្ករ ធ្លាក់​ចុះ​ នៅ​២​ខែ​ដើម​ឆ្នាំ​២០១៩

  • 2019-03-05 09:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈ​ពេល ២ខែ​ ដើម​ឆ្នាំ​២០១៩​នេះ ការ​នាំចេញ​អង្ករ​របស់​ប្រទេស​វៀតណាម បាន​ធ្លាក់​ចុះ​ជិត ៥ភាគ​រយ មក​ត្រឹម​ជិត ៧៩​ម៉ឺន​តោន ស្មើ​នឹង ៣៥៥​លាន​ដុល្លារ​អាមេរិក​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា កាល​ពី​ឆ្នាំ​២០១៨។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម។

ប្រភព​បន្ត​ថា ចិន ដែល​ជា​ទីផ្សារ​អង្ករ​ធំ​ទី​មួយ​របស់​វៀតណាម បាន​កាត់​បន្ថយ​ការ​នាំចូល​អង្ករ​ពី​វៀតណាម​។ ចំណែក តម្លៃ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយ​មួយ​គីឡូក្រាម តម្លៃ ៤៣០០ ទៅ ៥០០០ ដុង (០,១៩ ទៅ ០,២២ ដុល្លារ​អាមេរិក) ធ្វើឲ្យ​ប៉ះពាល់​ដល់​អ្នក​នាំចេញ​នៅ​វៀតណាម។

ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បញ្ជាក់​ថា ​ប្រទេស​នាំ​ចូល​អង្ករ បាន​ងាក​ទៅ​រក​ប្រភព​អង្ករ​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​តម្លៃ​ត្រូវ​បាន​បន្ទាប​ដូច្នេះ​។

គួរ​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១៨ វៀតណាម​នាំ​អង្ករ​ចេញ ៦,១​លាន​តោន ស្មើ​នឹង​ ៣,០៨ ពាន់​លាន​ដុល្លារ​អាមេរិក​៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;