​នាវាមុជទឹក​ឥណ្ឌា​ បរាជ័យ​ក្នុង​ការ​ឆ្មក់​ចូល​ដែន​ទឹក​ប៉ាគីស្ថាន

  • 2019-03-05 09:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ពជើងទឹក​ប៉ាគីស្ថាន បាន​ការពារ​មិន​ឲ្យ​នាវាមុជទឹក​របស់​ឥណ្ឌា ឆ្មក់​ចូល​ក្នុង​ដែនទឹក​របស់​ខ្លួន នៅ​ថ្ងៃអង្គារ ទី​៤ ខែ​មីនា ឆ្នាំ​២០១៩​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​កងទ័ព​ជើង​ទឹក​ប៉ាគីស្ថាន នៅ​ថ្ងៃ​ទី​៥​មីនា​។

អ្នកនាំពាក្យ​បន្ត​ថា កងទ័ពជើងទឹក​ប៉ាគីស្ថាន ចាប់​សញ្ញា​បាន និង​បង្ខំ​ឲ្យ​នាវាមុជទឹក​ឥណ្ឌា បក​ក្បាល​ត្រឡប់​ក្រោយ​វិញ។

កងទ័ពជើងទឹក​ប៉ាគីស្ថាន ក៏​បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ ពី​ការ​ស្ទាក់​នាវាមុជទឹក​ឥណ្ឌា​ខាង​លើ​ផង​ដែរ​។

គួរ​បញ្ជាក់​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​៤​មីនា យន្តហោះ​ចម្បាំង​កង​ទ័ព​អាកាស​ប្រទេស​ឥណ្ឌា ប្រភេទ Sukhoi-30 បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​របស់​ប្រទេស​ប៉ាគីស្ថាន ដែល​បាន​ហោះ​ចូល​ដែន​អាកាស​ឥណ្ឌា នៅ​រដ្ឋ​ Rajasthan ​ស្រប​ពេល​ដែល​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ កំពុង​បន្ត​កើត​​មាន​ឡើង៕

អត្ថបទទាក់ទង

ប្រភព៖ RT ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;