រឿង ៥​យ៉ាង ដែល​គួរ​ដឹង ក្រោយ​ Man Utd វាយ​បក​ទម្លាក់ ​PSG

  • 2019-03-07 01:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Manchester United បាន​កក់​កៅអី​វគ្គ ៨​ក្រុម​ចុងក្រោយ ពាន​រង្វាន់ UEFA Champions League បន្ទាប់ពី​បាន​វាយបក​យក​ឈ្នះ​ម្ចាស់ផ្ទះ​ PSG នៅ​ក្នុង​ជើង​ទី២ ដោយ​លទ្ធផល ៣-១ កាល​ពី​យប់មិញ។ លទ្ធផល​នេះ បាន​ន័យ​ថា Man Utd ដែល​ចាញ់ PSG ក្នុង​ដី​ខ្លួន​ឯង​កាល​ពី​ជើង​ទី​មួយ ២-០ មាន​គ្រាប់​បាល់​ក្រៅ​ដី ៣​គ្រាប់​។

ក្នុង​ការ​ប្រកួត​យប់​មិញ Man Utd រក​បាន ២​គ្រាប់​ដោយ Romelu Lukaku និង ១​គ្រាប់​ដោយ Marcus Rashford ។ ឯ​ក្រុម​ម្ចាស់ផ្ទះ រក​បាន ១​គ្រាប់​ពី​ខ្សែការពារ Juan Bernat ។

រឿង ៥​យ៉ាង​ដែល​អ្នក​គួរ​ដឹង៖

  • PSG ចាញ់ ៧​លើក ក្នុង​ការ​ប្រកួត ១២​លើក​ចុងក្រោយ នៅ​វគ្គ​ចាញ់​ធ្លាក់ UCL ។

  • Man Utd ស៊ុត​បាន ២១​គ្រាប់ ក្នុង​ការ​ប្រកួត​ក្រៅ​ដី គ្រប់​កម្មវិធី​ប្រកួត​ទាំងអស់ ដែល​ស្មើ​នឹង​កំណត់ត្រា​ចាស់​របស់​ខ្លួន កាល​ពី​រដូវកាល ១៩៥៦-៥៧ ក្រោម​ការ​ដឹកនាំ​របស់ Sir Matt Busby ។

  • ចាប់ពី​ការ​ដឹកនាំ​របស់ លោក Ole Gunnar Solskjaer កាលពី​ខែ​ធ្នូ​មក មាន Man Utd ឈ្នះ ១៤ប្រកួត ក្នុង​ចំណោម​ក្លឹប​នៅ​លីគ​កំពូល​ទាំង៥ នៅ​អឺរ៉ុប។

  • គ្រាប់​ទី​មួយ​របស់ Lukaku ក្នុង ១១១​វិនាទី ជា​ការ​ស៊ុត​បញ្ចូលទី​លឿន​បំផុត ក្នុង​វគ្គ​ចាញ់​ធ្លាក់ UCL ចាប់​តាំង​ពី Wayne Rooney ស៊ុត​បញ្ចូល​ទី​លើ Bayern Munich កាល​ពី​ខែ​មីនា ឆ្នាំ​២០១០ ដោយ​ប្រើ​ពេល​ត្រឹម​តែ ៦៣​វិនាទី​។

  • Man Utd ដាក់កីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រក្លឹប​ គឺកីឡាករ Mason Greenwood ដែលមានវ័យ ១៧ឆ្នាំ និង ១៥៦ថ្ងៃ បំបែកកំណត់ត្រារបស់ Gerard Pique ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;