វៀតណាម-ហ្វីលីពីន ចុះ​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​លើ​ដែន​សមុទ្រ

  • 2019-03-07 06:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​ហ្វីលីពីន បាន​សម្រេច​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា ដើម្បី​ប្រឆាំង​នឹង​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេស​ការ​រត់ពន្ធ​គ្រឿងញៀន ព្រមទាំង​សហការ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ នៅ​លើ​ដែន​សមុទ្រ​។

​កិច្ច​ព្រមព្រៀង​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ឧបនាយករដ្ឋ​មន្ត្រី​វៀតណាម លោក Pham Binh Minh ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក Teodoro Lopez Locsin រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុង​ជំនួប​គណៈកម្មការ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី លើក​ទី៩ នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៩​។

ភាគី​ទាំងពីរ បាន​ឯកភាព​ក្នុង​ការ​ចែករំលែក​ព័ត៌មាន និង​បទ​ពិសោធ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​ពិភាក្សា​លើ​គោល​នយោបាយ​ការពារ​ជាតិ​ និង​ដែន​សមុទ្រ​ ជា​ប្រចាំ​។ ជាង​នេះ​ទៅ​ទៀត ភាគី​ទាំងពីរ ក៏បាន​យល់​ស្រប​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច សំដៅ​បង្កើត​បរិយាកាស​ងាយស្រួល​ដល់​ក្រុមហ៊ុន​នានា បន្ថែម​ការ​វិនិយោគ និង​ចាប់ដៃ​គូ​អាជីវកម្ម ដែល​រក្សា​បាន​នូវ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​​ ២០%​។

ក្នុង​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី វៀតណាម ហ្វីលីពីន ឈាន​ដល់ ៤,៧២ ពាន់​លាន​ដុល្លារ កើន ១៨% ធៀបនឹង​ឆ្នាំ​២០១៧​៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;