ភាព​យន្ត​ល្បី​ៗ​ចំនួន ៨ និយាយ​ពី​កម្ពុជា​ នឹង​ចាក់​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា នៅ​ឆ្នាំ​នេះ

  • 2019-03-07 09:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ចំណោម​ខ្សែ​ភាពយន្ត​ទាំង​១៣០​រឿង​នោះ​ មាន​ខ្សែ​ភាពយន្ត​​ល្បី​ៗ​លំដាប់​អន្តរជាតិ​មួយ​ចំនួន​ដែល​ធ្លាប់​ទទួល​ពាន​រង្វាន់ និង​មិន​ទាន់​ចាក់​បញ្ចាំង​នៅ​កម្ពុជា​ ក៏​ត្រូវ​បាន​យក​មក​ចាក់​បញ្ចាំង​ដំបូង​ក្នុង​​ព្រឹត្តិការណ៍​វប្បធម៌​លក្ខណៈ​អន្តរជាតិ​ធំ​ជាង​គេ​នៅ​កម្ពុជា​នេះ​ផង​ដែរ​។

ខ្សែ​ភាពយន្ត​ទាំង​នោះ​រួម​មាន រឿង "ហ្វូណន" ជា​ភាពយន្ត​ជាប់​ពាន​រង្វាន់​ក្នុង​មហោ​ស្រព​ភាពយន្ត​គំនូរ​ជីវចល​ទីក្រុង​អានស៊ី​ ប្រទេស​បារាំង​ ឆ្នាំ២០១៨, រឿង“ ផ្នូរគ្មានឈ្មោះ" របស់​អ្នក​និពន្ធ​ខ្មែរ​លោក​ ប៉ាន់ រិទ្ធី បេក្ខភាព​ពាន​រង្វាន់​អូស្ការឆ្នាំ២០១៩ តំណាង​ឲ្យ​កម្ពុជា, រឿង "តន្ត្រីជីវិត" មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​តូក្យូ​ របស់​អ្នក​និពន្ធ​ សុខ វិសាល និង ខេយលី សូ, រឿង “The Prey” (មហោស្រព ភាពយន្ត​អន្តរជាតិ​ទីក្រុង​ប៊ូសាន​ ឆ្នាំ​២០១៨) និង​រឿង “ចងពៀរ” ដោយ​អ្នកនិពន្ធ អាមីត ឌូបី។

​ក្រៅ​ពី​ភាពយន្ត​ដែល​មិន​ធ្លាប់​ចាក់​បញ្ចាំង​ខាង​​លើ​ មហោស្រព​ឆ្នាំ​នេះ ​នៅ​មាន​ខ្សែ​ភាពយន្ត​ពិសេស​ដែល​និយាយ​ពី​របរ​ប្រល័យ​ពូជ​សាសន៍​កម្ពុជា​ខ្នាត​ធំ​ជា​​ច្រើន​រឿង​​ផ្សេង​ទៀត​ដូច​ជា​រឿង​ "កង្វះ​រូបភាព"​ របស់​លោក ប៉ាន់ រិទ្ធី, រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" របស់​តារាភាពយន្ត​ហូលីវូដ​ លោក​ស្រី អេនជេលីណា ជូលី និង​រឿង​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​ដែល​ទទួល​បាន​ពាន​រង្វាន់​អូស្ការ​ រឿង "វាល​ពិឃាដ" របស់​វេជ្ជបណ្ឌិត ហាំង ង៉ោ ដោយ អាស័រ ដុង ផង​ដែរ។

​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​ ៩ ឆ្នាំ២០១៩​នេះ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១៤ ខែ​មីនា ​​ដែល​មាន​ខ្សែ​ភាពយន្ត​១៣០​រឿង​ មក​ពី​ ៣៧​ប្រទេស​​ នៅ​ទូទាំង​ពិភពលោក​ ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​ធំ​ៗ​ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​នោះ​រួម​មាន ​រោង​កុន​ មេជ័រស៊ីណេផ្លិចបាយស្មាត, លេជេន, ប្រែមស៊ីណេផ្លិច​, មជ្ឍម​ណ្ឌល​បុប្ផាណា, សាល​មហោស្រព​ចតុមុខ​​ និង​សណ្ឋាគារ​រ៉ូស​វូដ​ ការ​បញ្ចាំង​នេះ​គឺ​ចូល​ទស្សនា​បាន​ដោយ​សេរី​៕

ចង់​ដឹង​កាលបរិច្ឆេទ​ម៉ោង​និង​ថ្ងៃ​បញ្ចាំង​រឿង​ សូម​ចូល​ទៅ​ទំព័រ Facbook Cambodia International Film Festival

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;