ដឹង​ថ្ងៃបើក​ដំណើរការ​ស្ពាន​ជ្រោយ​ចង្វារ​ទី១​ឡើងវិញ​ហើយ

  • 2019-03-11 01:57:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 38

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រកាស​ថា ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន (ជ្រោយចង្វារ​ទី១) នឹង​ត្រូវ​បើក​ដំណើរការ​ឡើងវិញ​ នៅ​ថ្ងៃទី៣ ខែមេសា ឆ្នាំ​២០១៩ ដោយ​ពិធី​នេះ នឹងធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

កាលពី​ថ្ងៃ​ទី​៦មីនា លោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព នៃ​ការ​ជួសជុល​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន (ជ្រោយ​ចង្វារ) ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​ក្រសួង តំណាង​ក្រុមហ៊ុន​ជួសជុល​សាងសង់ និង​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​។

ស្ពាន​នេះ​មាន​ប្រវែង​ ៩៧១​ម៉ែត្រ ទទឹង ១៣​ម៉ែត្រ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A ក្នុង​ភូមិសាស្ត្រ​ទឹកដី​រាជធានី​ភ្នំពេញ ត្រូវ​បាន​សាងសង់ និង​សម្ពោធ​ឲ្យ​ប្រើប្រាស់​ ក្នុង​ឆ្នាំ​១៩៦៣ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​។

ស្ពាន​នេះ ត្រូវ​បាន​ខូចខាត​ដោយ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ត្រូវ​បាន​សាងសង់​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩២ ដោយ​ប្រទេស​ជប៉ុន ហើយ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន ដោយ​ព្រះមហា​វិរៈក្សត្រ សម្ដេច​ព្រះបាទ​ព្រះ​បរមរតន​កោដ្ឋ នរោត្ដម សីហនុ។

ដោយសារ​ស្ពាន​នេះ​មាន​អាយុកាល​ដ៏​ចំណាស់ ហើយ​ស្រប​ពេល​កំណើន​សេដ្ឋកិច្ច និង​រំហូរ​ចរាចរណ៍ កើន​ឡើង​ជា​លំដាប់ ស្ពាន​នេះ​តម្រូវ​ឲ្យ​មាន​ការ​ជួសជុល​ឡើងវិញ​ជា​បន្ទាន់ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៧ និង​គម្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ​២០១៩​៕

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;