«វង្សត្រកូល​កំសត់» ល្ខោន​និយាយ​ល្បី​ខ្លាំង​ក្នុង​ទសវត្សរ៍ ៦០ នឹង​បង្ហាញ​ខ្លួន​ជាថ្មី​ក្នុង​ពេល​ឆាប់ៗ

  • 2019-03-11 08:34:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ឱ្យ​ប្រជាជនខ្មែរ​ទស្សនា ក៏​ដូចជា ឧទ្ទិស​ដល់​លោកសាស្ត្រា​ចារ្យវីរៈសិល្បករ ដែលបាន​បន្សល់​ទុក​ស្នាដៃ​ទាំងនេះ សម្រាប់​សិល្បករ​ជំនាន់​ក្រោយ​ល្ខោន​និយាយ​ដ៏​ល្បីល្បាញគឺ រឿង «វង្ស​ត្រកូល​កំសត់» នឹងត្រូវ​រៀបចំ​សម្ដែង​នៅសាល​សន្និសីទចតុមុខ នាថ្ងៃទី​២៣ ដល់ថ្ងៃ​ទី២៤ ខែ​មីនា ខាងមុខ​នេះ។

រូបភាពសកម្មភាពហាត់សមសម្តែងរឿង វង្សត្រកូលកំសត់

លោក​សាស្រ្តាចារ្យ អន បញ្ញា អ្នក​បណ្តុះបណ្តាល​ល្ខោន​នាដកម្ម និងជា​អ្នក​ដឹកនាំ​ការ​សម្តែង​រឿង «វង្សត្រកូល​កំសត់» បាន​ឱ្យដឹង​ថា​អត្ថន័យ​រឿងល្ខោនមួយនេះ​មិនចាញ់ «ថៅកែ​ចិត្តចោរ» ឬរឿង «ពូហំ អ្នក​បរឡាន» ដែល​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ និង​អង្គការ​សកម្មភាព​សិល្បៈ ធ្លាប់បាន​ដំឡើង​សម្តែង​កាលពីឆ្នាំ​កន្លង​ទៅ​នោះទេ។

លោកសាស្រ្តាចារ្យ អន បញ្ញា

ជាក់ស្តែង​ល្ខោន​និយាយ «រឿងវង្ស​ត្រកូល​កំសត់» នេះជា​ស្នាដៃ​និពន្ធ​ដោយ​កវី​ល្បី​ឈ្មោះ លោក ហង្ស ធន់ហាក់។ រឿងនេះ​មាន​ភាព​ល្បីល្បាញ​ខ្លាំង រហូតដល់​ពេញ​ផ្ទៃប្រទេស នៅក្នុង​ជំនាន់​ទសវត្សរ៍​ឆ្នាំ៦០។ ប៉ុន្តែ​ក្នុង​ជំនាន់​ក្រោយៗ​មក កូនខ្មែរ​មួយ​ចំនួន​ធំ ពុំបាន​ដឹង ឬធ្លាប់​ទស្សនា ទើបល្ខោន​និយាយ «រឿងវង្សត្រកូលកំសត់» ដ៏ល្អឯកមួយ​នេះ ត្រូវបាន​អង្គការ​សកម្មភាព​សិល្បៈ សហការ​ជាមួយ​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ រៀបចំ​សម្ដែង​សាជាថ្មី។ នេះបើ​តាមការរៀបរាប់​ឱ្យដឹងពី លោក សួង សុភ័ក្រ្ត ផលិតករ​រៀបចំ​កម្មវិធី សម្តែង​ល្ខោន​និយាយ​មួយនេះ។

លោក កែវ រដ្ឋា សិល្បករ​ជើងចាស់ ក៏ដូចជា​តួឯក ពូហំ ក្នុង​រឿង «ថៅកែចិត្តចោរ» ដែលនឹង​សម្តែង​ជាតួឯក​ម្នាក់​ទៀត​ក្នុង រឿង «វង្សត្រកូល​កំសត់» នេះ បាន​ផ្តល់​សម្ភាស​ឱ្យដឹងដែរ​ថា រឿង «វង្សត្រកូល​កំសត់» មាន​ខ្លឹមសារ​អប់រំ ពោលគឺ​ចង់បាន​បង្ហាញ​នូវការ​ខ្វែង​គំនិត​ដែលធ្វើឲ្យ​ជីវិត​វង្ស​ត្រកូល​មួយ មិនមាន​សុភមង្គល។ ប៉ុន្តែ គុណធម៌ និង​ការ​ផ្សះផ្សា​យល់ចិត្ត​គ្នា បា​នធ្វើឱ្យ​វង្សត្រកូលមួយនេះ​បញ្ចប់​ការខ្វែងគំនិត ហើយ​កសាង​អនាគត​មួយ​ដ៏ត្រចះត្រចង់។

លោក កែវ រដ្ឋា

លោក កែវ រដ្ឋា ក៏ដូចជា​អ្នកគ្រូ​លោកគ្រូ និងក្រុម​អ្នកផលិត​ល្ខោន​និយាយ​មួយនេះ សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ ជាពិសេស​យុវជន នឹង​ចូលរួម​ទស្សនា ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ស្នាដៃ​វីរៈសិល្បករ​ជំនាន់ដើម៕

ខាងក្រោមនេះ​ជាវីដេអូ បទ​យកការណ៍ ស្តីពី​ល្ខោន​និយាយ​រឿង «វង្សត្រកូលកំសត់»៖

ប្រភព៖ Sabay News អត្ថបទ៖ Sunny

អត្ថបទពេញនិយម
;