តាំង​ពី​ចេញ​លក់​ដំបូង តើ iPhone XS ធ្លាក់​ថ្លៃ​ប៉ុន្មាន​រយ​ដុល្លារ​ហើយ?

  • 2019-03-11 08:54:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​អំឡុង​ចុង​ខែ​កញ្ញា​ឆ្នាំ ២០១៨ រហូត​ដល់​បច្ចុប្បន្ន​នេះ មាន​រយៈពេល​ប្រមាណ ៧ ខែ​ហើយ​ដែល iPhone XS/XS Max បាន​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា ដោយ​តម្លៃ​មាន​ការ​ប្រែប្រួល​ច្រើន​សន្ធឹក។

តម្លៃ​ចេញ​លក់​ដំបូង​នៅ​ថ្ងៃ​ទី ២១ ខែ​កញ្ញា ឆ្នាំ ២០១៨ ៖

-iPhone XS ទំហំ 64GB ​តម្លៃ​ខ្ទង់ ១ ៣៧០ ដុល្លារ

-iPhone XS ទំហំ 256GB ​តម្លៃ​ខ្ទង់ ១ ៥៣០ ដុល្លារ

-iPhone XS ទំហំ 512GB ​តម្លៃ​ខ្ទង់ ១ ៧៥០ ដុល្លារ

-iPhone XS Max ទំហំ 64GB ​តម្លៃ​ខ្ទង់ ១ ៥១០ ដុល្លារ

-iPhone XS Max ទំហំ 256GB ​តម្លៃ​ខ្ទង់ ១ ៦៧០ ដុល្លារ

-iPhone XS Max ទំហំ 512GB ​តម្លៃ​ខ្ទង់ ១ ៩២០ ដុល្លារ

តម្លៃ​បច្ចុប្បន្ន​នេះ៖

-​​​​​​​​iPhone XS ទំហំ 64GB ​តម្លៃ​ខ្ទង់ ១ ០៦៥ ដុល្លារ

-iPhone XS ទំហំ 256GB ​តម្លៃ​ខ្ទង់ ១ ២២៥ ដុល្លារ

-iPhone XS ទំហំ 512GB ​តម្លៃ​ខ្ទង់ ១ ៤០០ ដុល្លារ

-iPhone XS Max ទំហំ 64GB ​តម្លៃ​ខ្ទង់ ១ ១៨០ ដុល្លារ

-iPhone XS Max ទំហំ 256GB ​តម្លៃ​ខ្ទង់ ១ ៣៣០ ដុល្លារ

-iPhone XS Max ទំហំ 512GB ​តម្លៃ​ខ្ទង់ ១ ៥៣០ ដុល្លារ

បញ្ជាក់​ថា​ខាង​លើ​នេះ​ជា​តម្លៃ​ដាក់​លក់​តាម​ហាង​មាន​ការ​ធានា​ពី​ហាង​ ដែល​ខុស​គ្នា​ពី​តម្លៃ​​​មាន​ធានា​ពី​ក្រុមហ៊ុន​​ផ្លូវ​ការ៕​


ប្រភព៖ Sabay News អត្ថបទ៖ សុខហេង