រន្ទះបាញ់ ​សម្លាប់​អ្នកគាំទ្រ​បាល់ទាត់​​ ​ក្នុង​​ទីលាន​នៅ​ម៉ាឡេស៊ី​

  • 2019-03-11 09:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកគាំទ្រ​បាល់ទាត់​សញ្ជាតិ​មីយ៉ាន់ម៉ា​ម្នាក់ ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់ នៅ​ក្នុង​ទីលាន​បាល់ទាត់​ Setia Alam Badmington Academy ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន New Straits Times ។

យុវជន​ដែល​ត្រូវ​រន្ទះ​បាញ់​ស្លាប់ មាន​ឈ្មោះ Rohimullah អាយុ ១៩​ឆ្នាំ។ ហេតុការណ៍​រន្ទះ​បាញ់ បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល ៥​ល្ងាច ម៉ោង​នៅ​ម៉ាឡេស៊ី។ មូល​ហេតុ ត្រូវ​បាន​រាយការណ៍​ថា ដោយសារ​យុវជន​រូប​នេះ បាន​ចុច​ទូរសព្ទ។

ជនរងគ្រោះ ជា​អ្នកគាំទ្រ​របស់​ក្លឹប Rohingya Klang FC ដែល​គ្រោង​ធ្វើ​ការ​ប្រកួត​មិត្តភាព​ទល់​នឹង​ក្លឹប Super Nova FC ​។

សេចក្ដីរាយការណ៍​ឲ្យ​ដឹង​ដែរ​ថា អ្នក​ទស្សនា​ម្នាក់​ទៀត​ក្នុង​ចំណោម​ជនរងគ្រោះ ៥​នាក់ដែល​មិនស្គាល់​អត្តសណ្ញាណ​​ បាន​ទទួល​ឥទ្ធិពល​ពី​រន្ទះ​បាញ់​ខាងលើ​ បណ្ដាល​ឲ្យ​របួសធ្ងន់​ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ឡើយ។

ដោយឡែក​លោក Zainizam Zambri អាជ្ញា​កណ្ដាល​កាត់​សេចក្ដី​លើ​ទីលាន​ បាន​ឲ្យដឹង​ថា ការប្រកួត​ត្រូវ​បាន​លុបចោល ៣០​នាទី​មុន​កាលកំណត់ ដោយសារ​ផ្គរ​រន្ទះ​៕

រូបថត៖ New Straits Times

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;