ទូត EU សោកស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​ដក​ការ​អនុគ្រោះ​ពន្ធ​លើ​អង្ករ​កម្ពុជា

  • 2019-03-12 02:09:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​ជិត​ចប់​អាណត្តិ បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សហគមន៍​អឺរ៉ុប ក្នុងការ​ដក​ការ​អនុគ្រោះ​ពន្ធ​លើ​អង្ករ​កម្ពុជា។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងជំនួប​ដើម្បី​ជម្រាប​លា​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩ នៅទីស្តីការ​ក្រសួង។

លោក George Edgar ថ្លែងនាពេលកន្លងមក

តែ​ទោះ​ជា​យ៉ាងណា លោក George Edgar បញ្ជាក់​ថា ​ការ​សម្រេចចិត្ត​នេះ គឺ​ដើម្បី​ជួយ​ដល់​កសិករ​នៅ​អឺរ៉ុប ក្នុងការ​បង្កើន​លទ្ធភាព​ក្នុង​ការ​ប្រកួត​ប្រជែង​នៅក្នុង​ទីផ្សារ​អឺរ៉ុប។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ បានផ្តោត​ជាសំខាន់​លើការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ថែមមួយ​កម្រិត​ទៀត​រវាង​ក្រសួង​កសិកម្ម និង​សហគមន៍​អឺរ៉ុប​លើការ​អភិវឌ្ឍ និង​អភិរក្ស​អនុវិស័យ​ជលផល និង​អនុវិស័យ​ព្រៃឈើ។ ចំពោះ​អនុវិ​ស័យ​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ ភាគី​ទាំងពីរ បាន​ឯកភាព​ក្នុងការ​រៀបចំ​គម្រោង​ស្នើសុំ​ការ​គាំទ្រ​ទៅ​សហគមន៍​អឺរ៉ុប ដែល​គោលដៅ​ចំបង​នៃគម្រោង​នេះ​ គឺដើម្បី​លើក​កម្ពស់ និងជំរុញ​ការ​បង្កាត់​ពូជ​សប្បនិម្មិត​ពូជ​គោ​ដែល​កំពុងមាន​សក្តានុពលលើ​ទីផ្សារ ហើយក៏​ជាប្រភព​ចំណូល​ដ៏ខ្ពស់​សម្រាប់​ប្រជាកសិករ​នៅ​មូលដ្ឋាន។

សូម​រំលឹក​ថា កាលពី​ខែមករា ឆ្នាំ​២០១៩ សហភាព​អឺរ៉ុប បាន​ចាប់ផ្តើមគិត​ពន្ធ​លើអង្ករ​កម្ពុជា ចំនួន​៤ប្រភេទ ដែល​នឹង​ធ្វើឱ្យ​កម្ពុជា ខាតបង់​លើការ​បង់ពន្ធ​នេះ ប្រមាណ ៥០លាន​ដុល្លារ​ក្នុង១ឆ្នាំ​។ EU បាន​សម្រេច​កំណត់ពន្ធ​តម្លៃ ១៧៥អឺរ៉ូ ក្នុង​អង្ករ១តោន​នៅឆ្នាំ​ដំបូង បន្ទាប់​មក​អត្រា​ដកហូត​ពន្ធ​គយ​នឹងធ្លាក់ចុះ​ដល់​ចំនួន ១៥០អឺរ៉ូ​នៅឆ្នាំ​ទីពីរ ហើយ​នៅឆ្នាំទី៣ អត្រា​ពន្ធគយ​លើ​អង្ករ​នាំចូល​ពីកម្ពុជា នឹង​ធ្លាក់ចុះ​មក​នៅត្រឹម​១២៥អឺរ៉ូ ហើយ​នៅឆ្នាំ​បន្ត​​បន្ទាប់​តម្លៃ​នឹងធ្លាក់​ចុះ​បន្ថែម​ផងដែរ។

កាលពី​ឆ្នាំ២០១៨​កន្លង​ទៅ អង្ករ​កម្ពុជា​ជិត ២៧ម៉ឺន​តោន ត្រូវ​បាននាំ​ចូល​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ដែល​ធ្វើឱ្យ​អឺរ៉ុប​ក្លាយជា​ទីផ្សារ​ធំបំផុត សម្រាប់​អង្ករ​កម្ពុជា ដែលមាន​ចំណែក​ទីផ្សារ​រហូត​ដល់​ទៅជាង ៤៣ភាគរយ​នៃ​តួលេខ​អង្ករ​កម្ពុជា​នាំចេញទៅ​ទីផ្សារ​អន្តរជាតិ៕

អត្ថបទ​ទាក់ទង

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;