ទំនិញ​កម្ពុជា ៣២មុខ​ ដែល​នាំចេញ​ទៅ​វៀតណាម ដោយ​មិន​គិត​ពន្ធ

  • 2019-03-12 03:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩ បាន​បង្ហាញ​នូវមុខ​ទំនិញ​ទំនិញ​ចំនួន ៣២​មុខ របស់​កម្ពុជា ដែល​នាំចេញ​ទៅ​វៀតណាម ដោយ​មិនគិត​ពន្ធ (ពន្ធ ០%) សម្រាប់​អនុវត្ត​ឆ្នាំ​២០១៩-២០២០។

ទំនិញ​ទាំងនោះ​មាន​ដូចក្នុង​តារាង​ខាងក្រោម​នេះ៖

ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា ផលិតករ​ ឬ​អ្នក​នាំចេញ ដែលបាន​នឹង​កំពុង​ប្រកប​អាជីវកម្ម​ទាក់ទង​នឹង​មុខទំនិញ​ដូចមាន​ចែង​ក្នុង​តារាង​ខាងលើ នៃកិច្ច​សម្រប​សម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ដែលបាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ត្រូវ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ​តាមរយៈ​វិបសាយ ---> moc.gov.kh

ដោយឡែក​សម្រាប់​បរិមាណ​មុខ​ទំនិញ​សន្លឹក​ថ្នាំជក់ និង​អង្ករ សម្រាប់​អនុវត្ត​ឆ្នាំ​២០១៩ ក្រសួង​បាន​ស្នើ​ឱ្យ​ផលិតករ ឬ​អ្នកនាំចេញ ដាក់​ពាក្យ​ស្នើសុំ​មក​ក្រសួង​ (នាយកដ្ឋាន​នាំចេញ-នាំចូល នៃ​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម) ជា​រៀងរាល់​ម៉ោង​ធ្វើការ ចាប់ពីថ្ងៃ​ផ្សាយ​ដំណឹង​នេះ រហូត​ដល់​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០១៩៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;