លោក មហាធៀ មាន​បំណង​បិទ ឬ​លក់​អាកាសចរណ៍​ម៉ាឡេស៊ី

  • 2019-03-12 07:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ​២០១៩​នេះ​ថា រដ្ឋាភិបាល​របស់​លោក​មាន​បំណង​បិទ ឬ​លក់​អាកាសចរណ៍​ជាតិ​ម៉ាឡេស៊ី Malaysia Airlines​ ។

ថ្លែង​ចំពោះ​មុខ​អ្នកសារព័ត៌មាន លោក មហាធៀ បាន​បញ្ជាក់​ថា រដ្ឋាភិបាលម៉ាឡេស៊ី កំពុង​សិក្សាពីជម្រើស​ ហើយនឹងធ្វើការសម្រេចចិត្ត​ក្នុងពេលឆាប់ៗខាងមុខនេះ។

អាកាសចរណ៍វៀតណាម បាននិងកំពុងធ្វើកំណែទម្រង់​ប្រព័ន្ធប្រតិបត្តិការរបស់​ខ្លួន ក្រោយ​ងើប​ពី​សុបិន​ដ៏​អាក្រក់​​២ ដែល​បង្កឡើង​ដោយឧបទ្ទវហេតុ​ធ្លាក់​​យន្តហោះ​ចំនួន ២​គ្រឿង កាលពី​ឆ្នាំ​២០១៤។ ក្នុងនោះ ជើង​ហោះហើរ MH370 បានបាត់សូន្យឈឹង មិន​អាច​រកឃើញ និងបន្ទាប់មកទៀត ជើងហោះហើរ MH17 ត្រូវបានបាញ់ទម្លាក់ នៅភាគខាងកើតប្រទេសអ៊ុយក្រែន៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;