Ronaldo ផ្ញើ​ពាក្យ​មួយឃ្លា​ទៅកាន់​អ្នកគាំទ្រ Juventus មុន​ប៉ះ AT Madrid រាត្រីនេះ

  • 2019-03-12 09:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Juventus ត្រៀម​វាយបក​​ក្រុម​អេស្ប៉ាញ Atletico Madrid នា​ម៉ោង ៣ទៀប​ភ្លឺ​រាត្រី​នេះ ក្នុង​ជើង​ទី២ នៃវគ្គ ១៦ក្រុមចុងក្រោយ​ UEFA Champions League ក្រោយ​ចាញ់​ ២-០ កាលពីជើងទី១។

Ronaldo ហ្វឹកហាត់​ជាមួយ​មិត្តរួមក្រុម មុន​ប្រកួត​រាត្រីនេះ (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
មុន​ការប្រកួត​មកដល់ Cristiano Ronaldo ដែល​ជា​កីឡាករ​សំខាន់​បំផុត​របស់​ក្រុមជើងឯក​អ៊ីតាលី បានផ្ញើ​ពាក្យ​មួយឃ្លា ទៅកាន់​អ្នកគាំទ្រ​ថា៖ **"សូម​អ្នកគាំទ្រ​ទាំងអស់ គិត​ជា​វិជ្ជមាន និង​បន្ត​ភាព​ជឿជាក់"។**

កីឡាករ​ព័រទុយហ្គាល់ ដែល​ធ្លាប់​លើក​ពាន UCL ដល់ទៅ ៥ដងរូបនេះ បាន​បន្ថែមថា៖ "យើង​មិន​គិត​ថា​យើង​ចាញ់ ២-០ កាលពីជើងទី១ នោះទេ ប៉ុន្តែ​អ្វី​ក៏អាច​កើត​ឡើង​បាន​ដែរ​ក្នុង​ការប្រកួត​បាល់ទាត់ ហើយ​យើង​នឹង​ឆ្លើយ​តប​វិញ​ នៅ​ក្នុង​ផ្ទះ​របស់​យើង នៅ​មុខ​អ្នកគាំទ្រ​បស់​យើង។ វា​ជា​រាត្រី​ដ៏​អស្ចារ្យ​មួយ គឺ​រាត្រី Champions League។ ក្រុមទាំងមូល ក៏​ដូចជា​រូបខ្ញុំ មានជំនឿ​ចិត្ត​ថាយើង​នឹង​អាច​ធ្វើបាន"។

សូម​បញ្ជាក់ថា កាលពីជើង​ទី១ នៅ​ទឹកដី​អេស្ប៉ាញ ក្រុម Juventus មិនអាច​ទម្លុះ​តំបន់​ការពារ និងសំណាញ់​ទី​របស់​ AT Madrid នោះទេ។ ប្រវត្តិ​ជួបគ្នា​លើ​ទឹកដី Juventus កាលពីឆ្នាំ ២០១៤ គឺ​ក្រុមទាំង២ ស្មើគ្នា ០-០។ តើ​ជួបគ្នា​លើក​នេះ លទ្ធផល​យ៉ាងណាដែរ?

Ronaldo ប្រជែង​យក​បាល់ជាមួយ​កីឡាករ​របស់ AT Madrid កាលពីជើងទី១ (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)

[Kley Kely] ព្យាករថា Juventus ២-០ Atletico Madrid (Juventus ឈ្នះ​ដោយ​បាល់​ប៉េណាល់ទី​កាត់សេចក្ដី)។ ចុះចំណែក​ប្រិយមិត្ត​វិញ?

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;