អង្គការ​ជប៉ុន​មួយ ផ្ដល់​ ១០​ម៉ឺន​ដុល្លារ​ ដើម្បី​គាំទ្រ​ការ​បោស​សម្អាត​មីន នៅ​កម្ពុជា

  • 2019-03-13 02:27:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ the Good Earth of Japan បាន​សម្រេច​ផ្ដល់​ថវិកា​ប្រមាណ​ជាង ១០ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់ ២០១៩​នេះ​ ដើម្បី​គាំទ្រ​ជួយ​ដល់​ការ​អភិវឌ្ឍ​តំបន់​នៃ​ការ​បោស​សម្អាត​មីន​រួច​និង​ជាពិសេស​ដល់​សហគមន៍​រង​ការ​គំរាមកំហែង​ដោយសារ​គ្រាប់​មីន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩។

លោក ហេង រតនា ឲ្យដឹង​ថា ជំនួយ​នេះ​ត្រូវ​ជីក​ស្រះ​ទឹក​ចំនួន​៥​ (មាន​ទំហំ​ ៣០ម គុណនឹង ៤០ម​ ជម្រៅ ៤ម​)​ ធ្វើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង​ជាង​ ៥គ.ម និង​ជួយ​ដល់​ការ​បង្កើត​មុខ​របរ​សម្រាប់​ជនពិការ​ដោយសារ​មីន​មួយ​ចំនួន​ផងដែរ​។ គម្រោង​នេះ ត្រូវ​អនុវត្ត​នៅ​ស្រុក​បរវេល និង​ស្រុក​រតន:មណ្ឌល​ ខេត្ត​បាត់ដំបង។

សូម​បញ្ជាក់​ថា​ ស្រះ​ទឹក​ទាំង​៥ នឹង​ចាប់​ផ្តើម​ជីក​ ក្នុង​ពេល​ឆាប់​ៗ​នេះ។ គិត​មក​ដល់​ពេល​នេះ​ អង្គការ​ the Good of Japan​ បាន​ជួយ​គាំទ្រ​ជីក​ស្រះ​ខ្នាត​៣០ម គុណនឹង ៤០ម​ ជម្រៅ​ ៤ម​ និង​ខ្នាត​ ៤០ម គុណនឹង ៦០ម​ ជម្រៅ ៤ម​ សរុប​បាន​ចំនួន ៣២ស្រះ​មក​ហើយ។ ទន្ទឹង​នឹង​នេះ​ ក៏​បាន​ជួយ​ជីក​អណ្តូង​រៀប​ប្រព័ន្ធ​ទឹក​ស្អាត​ សាលា​រៀន​ និង​ផ្ទះ​គ្រូ​មួយ​ចំនួន​ផងដែរ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;