រុស្ស៊ី ចេញ​វីដេអូ បង្ហាញ​ពី​មី​ស៊ីល​ដែល​អាច​គេច​ពី​រ៉ាដា​របស់​សត្រូវ

  • 2019-03-13 03:02:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានីយ​ទូរទស្សន៍​រុស្ស៊ី 1tv.ru បាន​បញ្ចេញ​វីដេអូ​មួយ ដើម្បី​បង្ហាញ​ពី​អានុភាព​របស់​មីស៊ីល Zircon ដែល​ត្រូវ​បាន​លាតត្រដាង​កាល​ពី​ខែ​មុន ដោយ​លោក​ប្រធានាធិបតី វ្ល៉ាឌឺមៀ ​ពូទីន​។

វីដេអូ​នេះ បង្កើត​ឡើង​ដោយ​កុំព្យូទ័រ ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​​មីស៊ីល ដែល​ត្រូវ​បាញ់​ចេញ​ពី​នាវា​ចម្បាំង ដោយ​វា​អាច​គេច​ពី​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល និង​បាញ់​ចំ​គោលដៅ​ដែល​នៅ​លើ​ទឹក ដូចជា នាវា​ដឹក​យន្តហោះ​ចម្បាំង​ជាដើម​។

មីស៊ីល Zircon របស់​រុស្ស៊ី មាន​ល្បឿន​លឿន​ជាង​សំឡេង ៩៦៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

កាលពី​ថ្ងៃទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក​ប្រធានាធិបតី​រុស្ស៊ី បាន​ធ្វើការ​បង្ហាញ​នូវ​មីស៊ីល​ថ្មី Zircon ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង ៩ដង និង​អាច​បាញ់​ទៅ​លើ​គោលដៅ​ដែល​មាន​ចម្ងាយ ១​ពាន់​គីឡូម៉ែត្រ។

បើ​យោង​តាម​សារព័ត៌មាន TASS ឲ្យដឹង​ថា រុស្ស៊ី​នឹង​ធ្វើ​តេស្ត​សាកល្បង​មីស៊ីល Zircon នៅ​ចុង​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។ ផលិតកម្ម នឹង​ចាប់ផ្ដើម​នៅ​ក្នុង​ឆ្នាំ​២០២១ និង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​បន្ទាប់​៕

ចុចមើលវីដេអូខាងក្រោម៖

អត្ថបទទាក់ទង

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;