ឆ្នាំ​២០១៨ ខេត្ត​ព្រះសីហនុ មាន​គម្រោង​អគារ​ចាប់​ពី ៥-៤០​ជាន់ រហូត​ដល់ ៥៨​គម្រោង

  • 2019-03-13 04:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​អត្ថបទ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដកស្រង់​សម្ដី​មន្ត្រី​ខ្ពស់​របស់​ខេត្ត​មួយ​រូប ដែល​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ​ឆ្នាំ​២០១៩​ បាន​ឲ្យដឹង​ថា កាល​ពី​ឆ្នាំ​២០០៥-២០១៥ ខេត្ត​នេះ​មាន​គម្រោង​អគារ​ខ្ពស់​ៗ​ចាប់​ពី ៥​ជាន់ រហូត​ដល់ ៣៥​ជាន់ មាន​តែ ៤៦​គម្រោង​ប៉ុណ្ណោះ ខណៈ​ឆ្នាំ​២០១៨​តែ​ឯង មាន​គម្រោង​អគារ​ធំ និង​កម្ពស់​ចាប់​ពី ៥​ជាន់​ដល់ ៤០​ជាន់ រហូត​ដល់ ៥៨​គម្រោង​។

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បន្ត​ថា នា​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ទីក្រុង​ព្រះសីហនុ កំពុង​មាន​សកម្មភាព​សាងសង់​សំណង់​តូច​ធំ​យ៉ាង​ច្រើន ដែល​តួលេខ​គម្រោង​សំណង់​ធំ​លើស​ពី ៣០០០​ម៉ែត្រ​ការ៉េ​ឡើង មាន​ចំនួន ៧០​គម្រោង ក្នុង​ចំនួន​ជាង ៣០០​គម្រោង កំពុង​ដំណើរការ​សាងសង់​យ៉ាង​សកម្ម។ ក្នុង​នោះ​ក៏​មាន​សំណង់​អគារ​ខ្ពស់​ជាងគេ​កម្ពស់ ៤០​ជាន់ មាន​ចំនួន​ច្រើន​គម្រោង កំពុង​រីក​លូតលាស់​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ​។

សូម​បញ្ជាក់​ថា រាប់​ចាប់​ពី​ចុង​ទសវត្សរ៍​ឆ្នាំ១៩៧០ ថយ​ទៅ​ក្រោយ សំណង់​ធំ​ខ្ពស់​​បំផុត​នៅ​តំបន់​ឆ្នេរ​សមុទ្រ (វៀតណាម, កម្ពុជា, ថៃ) គឺ​មាន​តែ​សណ្ឋាគារ​ឯករាជ្យ នៅ​ខេត្ត​ព្រះ​សីហនុ​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ ថា​ជា​សំណង់​ធំ​ស្កឹមស្កៃ និង​ខ្ពស់ ដាច់​គេ​នៅ​ក្នុង​តំបន់​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;