កម្ពុជា ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​សន្និសីទ​បច្ចេកវិទ្យា​ឌីជីថល​​ថ្នាក់​ជាតិ​ដំបូង​ និង​ធំ​បំផុត​ប្រចាំឆ្នាំ ចុង​សប្ដាហ៍នេះ

  • 2019-03-14 01:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​ និង​បុគ្គល​ពាក់ព័ន្ធ​វិស័យ​នេះ​ទាំង​ថ្នាក់​ជាតិ ​និង​ថ្នាក់​តំបន់​ ​នឹង​ជួបជុំគ្នា​នៅ​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដើម្បី​ចូលរួម​កម្មវិធី​សន្និសីទ​និង​ពិ​ព័ណ៌​ឌីជីថល​កម្ពុជា​ ​២០១៩​ ​(​Digital​ ​Cambodia​ ​2019​)​ ​ថ្នាក់​ជាតិ​ដំបូង​ និង​ធំ​បំផុត​ប្រចាំឆ្នាំ ដែលមាន​រយៈពេល ៣ថ្ងៃ​ ពីថ្ងៃទី១៥ ដល់ ១៧ ខែមីនា ឆ្នាំ២០១៩។

រូបភាព៖ BarCamp Phnom Penh

​កម្មវិធី​សន្និសីទ​និង​ពិ​ព័ណ៌​នេះ​ ​ត្រូវ​បាន​រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គម​នា​គមន៍ ​និង​ព័ត៌មាន​ ​(​វិទ្យាស្ថាន​ជាតិ​ ​NIPTICT​)​។​ ​កម្មវិធី​សន្និសីទ​និង​ពិ​ព័ណ៌​ឌីជីថល​កម្ពុជា​ ​២០១៩​ ​(​Digital​ ​Cambodia​ ​2019​)​ ​គឺជា​ព្រឹត្តិ​ការណ៍​បច្ចេកវិទ្យា​និង​ឌីជីថល​ធំ​បំផុត​នៅ​កម្ពុជា​ ​និង​ជាស​មិទ្ធ​ផល​នៃ​ការរៀបចំ​និង​សហការ​គ្នា​រវាង​ថ្នាក់ដឹកនាំ​នៃ​វិស័យ​សាធារណៈ​និង​វិស័យ​ឯកជន​ ​ដែល​ប្តេជ្ញា​ក្នុង​ការបង្កើត​នូវ​គ្រឹះ​ឌីជីថល​សម្រាប់​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

​កម្មវិធី​សន្និសីទ​និង​ពិ​ព័ណ៌​ឌីជីថល​កម្ពុជា​ ​២០១៩​ ​នឹង​មាន​វត្តមាន​វាគ្មិន​ប្រកបដោយ​ជំនាញ​ច្បាស់លាស់​ប្រមាណ​ ​១០០​ ​រូប​ ​មាន​ស្តង់​តាំង​ពិ​ព័​ណ៍​ចំនួន​ប្រមាណ​ ​១៥០​ ​ស្តង់។​

​ជាមួយនឹង​ការ​ធ្វើជា​ម្ចាស់ផ្ទះ​ដោយមាន​វិទ្យាស្ថាន​ជាតិ​ ​NIPTICT​​ ​កម្មវិធី​នេះ​ត្រូវ​បាន​ទទួលការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​អន្តរក្រសួង​ចំនួន​ ​០៦​ ​ដែល​រួមមាន​៖​ ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​,​ ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​,​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​,​ ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​,​ ​ក្រសួង​ពាណិជ្ជកម្ម​,​ ​និង​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ ​កម្មវិធី​នេះ​ត្រូវ​បាន​សហការ​រៀបចំ​ដោយក្រុម​ហ៊ុន​ ​Sabay​ ​Digital​ ​Corp​ ​និង​ក្រុមហ៊ុន​ ​Two​ ​Way​ ​Public​ ​Relations​ ​និង​ឧបត្ថម្ភ​ធំ​ដោយ​ប្រតិបត្តិ​ករ​ទូរគម​នា​គម​ន៍​ធំៗ​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន​ ​Smart​ ​Axiata​ ​និង​ក្រុមហ៊ុន​ ​Viettel​,​ ​និង​មាន​ក្រុមហ៊ុន​ ​Huawei​ ​Technology​ ​(​Cambodia​)​ ​និង​ក្រុមហ៊ុន​ ​CFOCN​។​

​កម្មវិធី​នេះ​ក៏​ទទួលការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ ​Cellcard​,​ ​UnionPay​,​ ​TrueMoney​,​ ​EZECOM​,​ ​Oracle​,​ ​Cisco​ ​Systems​,​ ​Smart​ ​City​ ​Consortium​,​ ​PPC​ ​Bank​,​ ​Wing​ ​Specialized​ ​Bank​,​ ​PayOn​,​ ​Mobile​ ​C​&​C​,​ ​Kilat​ ​Events​ ​និង​ដៃ​គូ​ផ្សេង​ៗ​ទៀត​។​

​កម្មវិធី​សន្និសីទ​និង​ពិ​ព័ណ៌​ឌីជីថល​កម្ពុជា​ ​២០១៩​ ​(​Digital​ ​Cambodia​ ​2019​)​ ​នេះ​មាន​គោលដៅ​សម្រាប់​ការ​ត្រៀមខ្លួន​ជាស្រេច​របស់​កម្ពុជា​ក្នុង​ការ​ចាប់​យក​សេដ្ឋកិច្ច​ឌីជីថល​ ​និង​ការ​បង្ហាញ​នូវ​ការ​រីក​ចំរើន​ប្រកប​ដោយសក្តានុពល​នៃ​បច្ចេកវិទ្យា​ឌីជីថល​។​ ​កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​សំ​ខាន់​ៗ​ជាអាទិ៍​ ​ការបង្កើត​ ​Platform​ ​ថ្នាក់​ជាតិ​បង្ហាញថា​កម្ពុជា​ជាគោល​ដៅ​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ឌីជីថល​,​ ​ទី២​ ​ជំរុញ​អាជីវកម្ម​បង្កើត​ថ្មី​ៗ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​,​ ​លើកកម្ពស់​សហគ្រិនភាព​និង​នវានុវត្តន៍​ឌីជីថល​,​ ​ទី៣​ ​ផ្លាស់​ប្តូរ​បទពិសោធន៍​ ​ពិភាក្សា​អំពី​និន្នាការ​និង​បញ្ហា​ប្រឈម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​បញ្ហា​ផ្សេង​ៗ​ដែល​អាច​ត្រូវ​បាន​ដោះស្រាយ​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល​ ​និង​ទី៤​)​ ​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​ក្របខណ្ឌ​ច្បាប់​និង​គោលនយោបាយ​ ​និង​ការអប់រំ​ដែល​ស្របតាម​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​ ​និង​ទី៥​)​ ​ផ្តល់​ឱ្យ​សហគ្រិន​និង​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​ការ​អភិវឌ្ឍ​បណ្តាញ​ទំនាក់ទំនង​របស់​ពួកគេ​ ​និង​ជា​ឱកាស​ក្នុង​ការ​ជួប​ជាមួយ​ក្រុម​ហ៊ុន​ផ្តល់​មូ​និធិ​ប្រកបដោយ​សក​ត្តា​នុ​ពល​ជាច្រើន​។​ ​

​ដោយមាន​ការ​គាំទ្រ​និង​ដឹកនាំ​ច្បាស់លាស់​ពី​មន្ត្រី​រាជរដ្ឋាភិបាល​សំ​ខាន់​ៗ​ ​កម្មវិធី​ ​Digital​ ​Cambodia​ ​2019​ ​នឹង​ពិតជា​អាច​សម្រេច​បាន​នូវ​គោលបំណង​ខាងលើ​។​ ​លោកបណ្ឌិត​ ​សេង​ ​សុភាព​ ​ប្រធាន​វិទ្យាស្ថាន​ជាតិ​ ​NIPTICT​ ​បាន​បង្ហាញ​នូវ​ចក្ខុវិស័យ​នៃ​កម្មវិធី​នេះ​ ​ដោយ​ផ្តោត​លើ​ការ​តម្រង់​ទិស​កម្ពុជា​ដើម្បី​ត្រៀម​សម្រាប់​បញ្ហា​ប្រឈម​និង​កាលានុវត្ត​ភាព​នៃ​សេដ្ឋកិច្ច​ឌីជីថល​។​ ​ជាង​នេះ​លោក​មានបំណង​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​អភិវឌ្ឍ​និង​រីកចម្រើន​វិស័យ​ឌីជីថល​ ​ដែល​ឯកឧត្តម​យល់ថា​កត្តា​ខាងលើ​នេះ​នឹង​ផ្តល់​ផល​ជា​វិជ្ជមាន​ចំពោះ​សេដ្ឋកិច្ច​និង​សង្គម​។​

លោក ​អូន​ ​ព័ន្ធ​មុ​ន្នី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​បាន​ទទួលស្គាល់​និង​គាំទ្រ​កម្មវិធី​ ​Digital​ ​Cambodia​ ​2019​ ​នេះ​តាំងពី​ដើម​រហូត​មក​ ​ហើយ​ឯកឧត្តម​គឺជា​ថ្នាក់ដឹកនាំ​កំពូល​ម្នាក់​ក្នុងចំណោម​ថ្នាក់ដឹកនាំ​កំ​ពូល​ផ្សេង​ៗ​ទៀត​ដែល​បាន​ប្តេជ្ញា​និង​ជួយ​ជ្រោមជ្រែង​ក្នុង​ការដឹកនាំ​ការងារ​នេះ​។​ ​លោក​យល់​យ៉ាង​ច្បាស់​អំពី​តម្លៃ​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​ ​បច្ចេកវិទ្យា​ឌីជីថល​គឺជា​ធាតុផ្សំ​សំខាន់​មួយ​ឆ្ពោះទៅ​កាន់​ភាព​ជោគជ័យ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ​ពីព្រោះ​វា​នឹង​បង្កើត​លក្ខខណ្ឌ​សម្រាប់​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ ​គាំទ្រ​អនុ​វិ​ស័យ​ផ្សេង​ៗ​ ​ព្រមទាំង​ទាក់ទាញ​អ្នក​វិនិយោគ​។

លោក ​អូន​ ​ព័ន្ធ​មុ​ន្នី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​

លោក ​ត្រាំ​ ​អ៊ី​វតឹ​ក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​បាន​យកចិត្ត​ទុកដាក់​ជា​ខ្លាំង​ចំពោះ​កម្មវិធី​ ​Digital​ ​Cambodia​ ​2019​ ​នេះ​ ​ដោយ​ឯកឧត្តម​ទទួលស្គាល់​ថា​ ​អ្នក​វិនិយោគ​នឹង​បន្ត​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ ​និង​បោះទុន​វិនិយោគ​ចំពោះ​ការសន្យា​ជា​សហគ្រិន​និង​គំនិត​របស់​ពួក​។​ ​ក្រោម​ការដឹកនាំ​របស់លោក​ ​កម្ពុជា​បាន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​យ៉ាងច្រើន​ ​ដើម្បី​ធានា​ថា​បច្ចេកវិទ្យា​ឆ្អឹងខ្នង​របស់​ប្រទេស​អាច​គាំទ្រ​កំណើន​យ៉ាង​ឆាប់រហ័ស​និង​គ្មាន​ដែន​កំណត់​ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​ឌីជីថល​។​

លោក ​ត្រាំ​ ​អ៊ី​វតឹ​ក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​

លោក​បណ្ឌិត​ ​កាន​ ​ច័ន្ទ​មេត្តា​ ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​ខិតខំ​និង​ព្យាយាម​អស់កម្លាំង​កាយ​ចិត្ត​ក្នុង​ការអនុវត្ត​ផែនការ​នានា​ ​ដើម្បី​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា​​រួមបញ្ចូល​ទាំង​ការ​ពង្រឹងគុណភាព​និង​ភាព​អាច​ទុកចិត្ត​បាន​នៃ​បណ្តាញ​និង​សេវា​ទូរគមនាគមន៍​។​ ​ជាង​នេះ​ទៅទៀត​ លោកបណ្ឌិត​ ​ធានា​ថា​ក្របខណ្ឌ​គតិ​យុត្ត​សម្រាប់​គ្រប់គ្រង​បណ្តាញ​និង​សេវា​ទូរគមនាគមន៍​ ​នឹង​អនុញ្ញាត​ឱ្យ​វិស័យ​បច្ចេកវិទ្យា​​ឌីជីថល​ទា​ក់​ទាញ់​ទុន​វិនិយោគ​សម្រាប់​ឱកាស​សម្រាប់​ការ​វិនិយោគ​ ​និង​ការប្រើ​ប្រាស់​ទុន​វិនិយោគ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ស័ក្តិសិទ្ធិ​ភាព​។​

លោក​ កាន ច័ន្ទមេត្តា

​កម្មវិធី​ឌីជីថល​កម្ពុជា​ ​2019​ ​នឹង​នាំមក​នូវ​គំនិត​ប្រប​ក​ដោយ​នវានុវត្តន៍​និង​ភ្លឺ​ថ្លា​បំផុត​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​មកកាន់​រាជធានី​ភ្នំពេញ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​សម្រាប់​រយៈពេល​បី​ថ្ងៃ​ ​ដែល​ពោរពេញ​ទៅ​ដោយ​ភាពជា​អ្នកដឹកនាំ​ ​ភាព​វៃឆ្លាត​ ​និង​ដំណោះស្រាយ​ជាក់ស្តែង​។​ ​បណ្តា​ថ្នាក់ដឹកនាំ​អន្តរជាតិ​ ​អ្នកច្នៃប្រឌិត​និង​អ្នក​ផ្តល់​ទស្សនៈ​វិស័យ​ពី​វិស័យ​ឯកជន​ ​រដ្ឋាភិបាល​ ​និង​អ្នកស្រាវជ្រាវ​ ​នឹង​មក​ជួបជុំគ្នា​ដើម្បី​ពិភាក្សា​និង​បង្ហាញ​នូវ​និន្នាការ​និង​ការ​អ​ភិ​វ​ឌ្ឍ​ថ្មី​ៗ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​,​ ​ផ្តល់​និង​ចែករំលែក​ទស្សនៈ​និង​ការយល់ឃើញ​របស់​ពួកគេ​អំពី​បញ្ហា​ប្រឈម​ត្រូវ​ដោះស្រាយ​សម្រាប់​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ទាំង​ក្នុង​តំបន់​និង​សកល​។​

​​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិ​ការណ៍​នេះ​ ​សូម​ចូល​មើល​គេហទំព័រ​របស់​យើង​នៅ​ ​www.digitalcambodia.com.kh​ ​ឬ​ តាម​ទំព័រ​ ​Facebook​:​ ​https​:​/​/​www.facebook.com​/​OfficialDigitalCambodia​/​ ​អំពី​កម្មវិធី​ឌីជីថល​កម្ពុជា​៕

អត្ថបទ៖ រក្សា

;