UCL៖ Barca បង្កើត​កំណត់ត្រា ឡើង​វគ្គ​៨ក្រុម ១២​ឆ្នាំ​ជាប់​ៗ​គ្នា

  • 2019-03-14 01:47:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Barcelona បាន​ក្លាយ​ជា​ក្រុម​តែ​មួយ​គត់​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ឡើង​ទៅ​កាន់​វគ្គ​ ៨​ក្រុម​ចុងក្រោយ ពាន​រង្វាន់ UEFA Champions League ក្នុង ១២​ឆ្នាំ​ជាប់​ៗ​គ្នា ​បន្ទាប់​ពី​បំបាក់​ក្រុម​មក​ពី​បារាំង Lyon ដោយ​លទ្ធផល ៥-១ នៅ​ជើង​ទី២ វគ្គ​១៦ក្រុម​ចុងក្រោយ កាលពី​យប់​មិញ​។

ជើង​ទី១ Barcelona បាន​ត្រឹម សូន្យ​ស្មើ​ជាមួយ Lyon តែ​ប៉ុណ្ណោះ។

Lionel Messi ស៊ុត​បាន ២គ្រាប់ និង Assist ២ ឲ្យ Barcelona យក​ឈ្នះ​ទៅលើ Lyon នៅ​កីឡដ្ឋាន Nou Camp កាលពី​យប់មិញ។ នេះ​ជា​លើក​ដំបូង​របស់ Messi ដែល​អាច​ធ្វើ​បាន​ដូច្នេះ នៅ​ក្នុង​១ប្រកួត Champions League ។

កីឡាករ​សញ្ញាតិ​អាហ្សង់ទីន​ដដែល ​រក​បាន ៦២​គ្រាប់ ក្នុង​ ៦១ប្រកួត Champions League នៅ​កីឡដ្ឋាន Nou Camp សម្រាប់ Barcelona ផង​ដែរ​។

សូម​ជម្រាប​ថា ក្នុង​១២ឆ្នាំ​ចុងក្រោយ ដែល Barcelona ឡើង​ទៅ​កាន់​វគ្គ ៨ក្រុម​ចុងក្រោយ Champions League ពួកគេ​បាន​គ្រង​ជើងឯក ៣​លើក (២០០៩, ២០១១ និង ២០១៥) ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;