លោក ដូណាល់ ត្រាំ បញ្ជា​ឲ្យ​ផ្អាក​ប្រតិបត្តិការ​យន្តហោះ 737 Max នៅ​អាមេរិក​ហើយ​

  • 2019-03-14 02:17:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​បញ្ជា​ឲ្យ​ផ្អាក​រាល់​ការ​ហោះហើរ​របស់​យន្តហោះ Boeing 737 Max ​ ដើម្បី​ការពារ​សុវត្ថិភាព​របស់​អ្នកដំណើរ ជាពិសេស​ប្រជាជន​អាមេរិក ស្រប​ពេល​ដែល​បណ្ដា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក បាន​ផ្អាក​ប្រតិបត្តិការ 737 Max ក្រោយ​យន្តហោះ​របស់​អាកាសចរណ៍​អេត្យូពី ប្រភេទ​ដូចគ្នា​នេះ​ បាន​ធ្លាក់ កាល​ពី​សប្ដាហ៍​មុន។

លោក ត្រាំ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​សេតវិមាន​ថា៖ «ពួកយើង​នឹង​ចេញ​បទ​បញ្ជា​បន្ទាន់​មួយ ​ដើម្បី​​ផ្អាក​ប្រតិបត្តិការ​ជើង​ហោះហើរ​ដែល​ប្រើប្រាស់​យន្តហោះ​ប្រភេទ 737 Max 8 និង 737 Max 9 »។

ជុំវិញ​បញ្ហា​នេះ រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​អាមេរិក បាន​អះអាង​ថា ការ​សម្រេច​ចិត្ត​ដូច្នេះ ពឹងផ្អែក​លើ​ភស្តុតាង​ថ្មី​មួយ ដែល​ប្រមូល​បាន​ពី​ទីតាំង​កើត​ហេតុ របស់​ជើង​ហោះហើរ ET302 នៃ​​អាកាសចរណ៍​អេត្យូពី ដែល​ធ្លាក់​នៅ​ជិត​ក្រុង Addis Ababa ព្រមទាំង​ទិន្នន័យ​ពី​ផ្កាយរណប​ថ្មី​ៗ​នេះ។

ប្រធាន​ក្រុមហ៊ុន Boeing លោក Dennis Muilenburg ក៏បាន​បង្ហាញ​ជំហ​របស់​ខ្លួន ក្នុង​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋបាល​លោក ដូណាល់ ត្រាំ ក៏​ប៉ុន្តែ​លោក​នៅ​តែ​ហ៊ាន​ធានា​សុវត្ថិភាព​របស់​ប្រភេទ​យន្តហោះ ​737 Max ​៕

អត្ថបទទាក់ទង

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;