សម្តេច ហ៊ុន សែន៖ កម្ពុជា មិនដែល​ដណ្តើម​ទីផ្សារ​កសិកម្ម​ហ្វីលីពីន ឈ្នះ​ថៃ និងវៀតណាម​ឡើយ

  • 2019-03-14 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ បាន​លើកឡើង​ថា គ្រាន់តែទីផ្សារ​កសិកម្ម​នៅប្រទេសហ្វីលីពីន​តែមួយប៉ុណ្ណោះ គឺ​កម្ពុជា មិន​ដែល​ដេញថ្លៃឈ្នះថៃ និង​វៀតណាម​ឡើយ ខណៈ​ហ្វីលីពីន ត្រូវការ​១លានតោន​ក្នុង១ឆ្នាំ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ និង​លើកទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច​បញ្ជាក់​ថា មូលហេតុ​ខាងលើនេះ គឺដោយសារតែ​ផលិតផល​កសិកម្ម​របស់​កម្ពុជា មានតម្លៃ​ខ្ពស់​ជាងវៀតណាម និង​ថៃ។ សម្តេច​បាន​ជំរុញ​ឱ្យ​រក​វិធី​រួមគ្នា ដើម្បី​កាត់​បន្ថយ​តម្លៃ​ដើម​របស់​កសិករ​ដែល​បាន​ផលិត និង​ដើម្បី​ឱ្យតម្លៃ​ដែល​ជ្រៀតចូល​ទីផ្សារ​នោះ អាច​ចូលរួម​ប្រជែងដេញ​ថ្លៃ​បាន។

បើទោះបី​ជា​មាន​ការ​កើនឡើង​គ្រឿងយន្ត​កសិកម្ម មាន​ការកើនឡើង​ក៏ដោយ ក៏​ប៉ុន្តែ​ប្រមុខ​រាជរដ្ឋាភិបាល បាន​បង្ហាញ​ក្តីបារម្ភ ការ​ប្រើប្រាស់​គ្រឿងយន្ត​ក៏​បណ្តាល​ឱ្យថ្លៃដើម​ផលិត ​កើនឡើង​ផងដែរ ដោយសារតែ​តម្លៃ​ប្រេង​សាំង។

ជាមួយ​គ្នានេះ សម្តេច​នាយករដ្ឋមន្រ្តី បាន​ជំរុញ​​ឱ្យ​ក្រសួង​កសិកម្ម និងក្រសួង​ពាណិជ្ជកម្ម ត្រូវធ្វើ​ការរួមគ្នា​ ដើម្បី​សម្រេច​ការ​នាំចេញ​អង្ករ​ទៅកាន់​​ទី​ផ្សារ​ប្រទេសចិន ប្រមាណ ៤០ម៉ឺនតោន និង​ទីផ្សារ​វៀតណាម​​ប្រមាណ ៣០​ម៉ឺនតោន។

តាម​របាយការណ៍​ក្រសួង​កសិកម្ម បាន​ឱ្យដឹងថា វិស័យកសិកម្ម​ឆ្នាំ ២០១៨-២០១៩ មានការ​រីកចម្រើន​គួរឱ្យ​កត់សម្គាល់ ផលិតផល​ស្រូវ សរុប​សម្រេច​បានក្នុង​បរិមាណ ១០,៨៧ លាន​តោន កើនលើស​ឆ្នាំមុន​ប្រមាណ ៣,៣៧% និងស្រូវ​មាន​ចំនួន​ជាង ៥,៨ លាន​តោន ឬ​គិតជា អង្ករ​ស្មើនឹង​ជាង ៣,៧​លាន​តោន។ ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​សម្រច​បាន ១៦,៧ លាន​តោន កើនលើស​ឆ្នាំមុន ប្រមាណ ២% ជាពិសេស​ផលិតកម្ម​កៅស៊ូ​មាន​កំណើន​រហូត​ដល់ ១៤% ផលិតកម្ម​សត្វ ៣,៤% និងវារីវប្បកម្មកើនប្រមាណ ២២,៤% ធៀបនឹងឆ្នាំមុន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;