នាយករដ្ឋមន្រ្តី​កម្ពុជា៖ ប្រទេស​យើង​កាលពី​មុន ស្អី​ក៏​ទិញពី​គេដែរ

  • 2019-03-14 08:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អះអាង​ថា កម្ពុជា​កាលពី​មុន ​រាល់​ទំនិញ​ស្ទើរតែ​ទាំងអស់​សុទ្ធតែនាំ​ចូល​ប្រទេស​ដទៃ ប៉ុន្តែ​ពេលនេះ គឺ​កម្ពុជា ត្រូវ​រក​ទីផ្សារ​នៅ​ក្រៅប្រទេស​ដើម្បី​លក់​ទំនិញ​ទៅវិញ។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នាព្រឹក​ថ្ងៃទី១៤ ខែ​មីនា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក ​

សម្តេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ប្រទេស​យើង​កាលពីមុន​ស្អីក៏ទិញ​ពីគេដែរ ចំណោទវិបត្តិដោះស្រាយ​បញ្ហា វា​មិនដូចគ្នាទេ។ ដំណាក់​កាលមុន​ ស្អី​ក៏នាំចូលដែរ ដំណាក់​កាល​នេះ របស់​វា​សល់ ហើយវា​ត្រូវ​នាំចេញ។ អ៊ីចឹង! ការវិវត្ត​វាបាន​ដើរ​មក​ដល់នេះ​ហើយ...»។

ជាមួយគ្នានេះ ប្រមុខ​រាជរដ្ឋាភិបាល​ បាន​ឱ្យដឹង​ថា នៅក្នុងឆ្នាំ​២០១៩នេះ សម្តេច​នឹង​អញ្ជើញ​ទៅកាន់​ប្រទេស​អាស៊ី​អឺរ៉ុប​ឬហៅថា អឺរ៉ាស៊ី មួយ​ចំនួន​ទៀត ដើម្បី​ទាញយក​ផលិតផល​កម្ពុជា ទៅកាន់ទី​នោះ។ សម្តេច​ក៏បាន​បញ្ជាក់​ពី​បំណង​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​នៅ​តំបន់​មជ្ឈិមបូព៌ា​បន្ថែម​ទៀត​ផងដែរ​។ សម្តេចថា កម្ពុជា​បើក​ទីផ្សារ​កាន់តែ​ធំ ពោលគឺ​មិនត្រូវ​ឱ្យទីផ្សារ​របស់​កម្ពុជា ស្ថិតក្រោម​ចំណុះ​ទីផ្សារ​ណាមួយ​ឡើយ៕

អត្ថបទ៖ សំភី