នាវា​ចម្បាំង​អាមេរិក ១គ្រឿង ត្រូវ​ទុក​ចោល ដោយសារ​ផ្ទុះ​មេរោគ​ថ្មី​

  • 2019-03-14 08:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

មន្ត្រី​យោធា​អាមេរិក បាន​អះអាង​ថា ​នាវាចម្បាំង​មួយ​គ្រឿង ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​អស់​រយៈ​ពេល​ជាង ២ខែ និង​មិន​អាច​ត្រឡប់​មក​កំពង់ផែ​បាន​ទេ​ ដោយសារ​តែ​មាន​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​ម្យ៉ាង ដែល​មាន​រោគសញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​ក្រឡទែន​។ នេះ​បើ​យោង​តាម​សារព័តមាន CNN ចុះផ្សាយ​កាល​ពី​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ​២០១៩។

កម្លាំង​ជើង​ទឹក​ទី​៥ នៃ​កង​ទ័ព​ជើង​ទឹក​អាមេរិក​បាន​ប្រាប់​សារព័ត៌មាន CNN ថា ​នាវិក​ និង​កង​ម៉ារីន ២៥នាក់ កំពុង​ជាប់​នៅ​លើ​នាវា​ចម្បាំង USS Fort McHenry ១គ្រឿង​ ដោយ​ពួកគេ​បាន​ឆ្លង​មេ​រោគ​ឈ្មោះ Parotitis ។ យ៉ាង​ណា​ក៏ដោយ ប្រភព​យោធា​មិន​បាន​ផ្ដល់​សេចក្ដី​លម្អិត​លើ​ករណី​នេះ​ឡើយ។

យោង​តាម​សេចក្ដីរាយការណ៍​កន្លង​ទៅ ជំងឺ​នេះ បាន​ផ្ទុះ​ឡើង​លើកដំបូង កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៨។ ករណី​ចុងក្រោយ​ដែល​គេ​បាន​រក​ឃើញ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ កើតឡើង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៩​។

ប្រភព​យោធា​អាមេរិក​បន្ត​ថា ​ជំងឺ​នេះ មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​នាវិក និង​កង​ម៉ារីន ដែល​ជាប់​នៅ​លើ​នាវា​ចម្បាំង​នោះ​ទេ​។

បច្ចុប្បន្ន ​នាវា​នេះ​កំពុង​ស្ថិត​នៅ​ឈូង​សមុទ្រពែក្ស ដោយ​ក្រុម​គ្រូពេទ្យ កំពុង​ធ្វើ​រោគវិនិច្ឆ័យ​ ដើម្បី​អនុញ្ញាត​ឲ្យ​នាវា​អាច​ត្រឡប់​មក​ចូល​ចត​នៅ​កំពង់ផែ​វិញ​បាន​៕

អត្ថបទ៖ លាភ.