ប្រភេទ​យន្តហោះ ​ដែល​មិន​ធ្លាប់​ឆក់​យក​ជីវិត​អ្នកជិះ

  • 2019-03-14 08:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈ​ពេល​ប្រមាណ​ជា​ ៥​ខែ​ចុង​ក្រោយ​នេះ យន្តហោះ ​Boeing 737 Max បាន​ជួប​នូវ​ឧបទ្ទវហេតុ​ធ្លាក់​ចំនួន ២​លើក ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស ៣៤៦​នាក់។ ​ភាព​ចៃដន្យ នៃ​ការ​ធ្លាក់​យន្តហោះ​ជា​ប្រភេទ​ដូចគ្នា​នេះ បាន​ធ្វើឲ្យ​អ្នក​ចូលចិត្ត​ធ្វើ​​ដំណើរ​ងាក​មក​ចាប់​អារម្មណ៍​ពី​ប្រភេទ​យន្តហោះ ដែល​ពួកគេ​ជិះ​។

ក្រុមហ៊ុន Boeing ជាប្រចាំ​ តែងតែ​បញ្ចេញ​របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​យន្តហោះ។ ក្នុង​​របាយការណ៍​ចេញ​ផ្សាយ​ចុងក្រោយ​បំផុត គិត​ពី​ឆ្នាំ១៩៥៩ ដល់ ២០១៧ “Boeing Statiscial Summary of Commercial Jet Airplane Accidents: Worldwide Operations 1959-2017” បាន​បង្ហាញ​ពី​បញ្ជី​ប្រភេទ​យន្តហោះ​ដែល​មិន​ធ្លាប់​ឆក់​យក​អ្នកជិះ មាន​ដូច​ខាង​ក្រោម​៖

ក្រុមហ៊ុន​ប៊ូអ៊ីញ៖

  • Boeing 717
  • Boeing 787
  • Boeing 747-8

ក្រុមហ៊ុន​អ៊ែរប៊ឺស៖

  • A380
  • A350
  • A340
  • A320 ត្រកូល NEO
  • Bombardier ត្រកូល C (ដើម​កំណើត​ចេញ​ពី​ក្រុមហ៊ុន​កាណាដា Bombardier Aerospace ក៏ប៉ុន្តែ អ៊ែរប៊ឺស ទិញ​ភាគ​ហ៊ុន​យក ៥០,១% កាល​ពី​ឆ្នាំ​២០១៧)​៕

ប្រភព៖ The Jakarta Post ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;