សមត្ថកិច្ច​ខេត្តរតនគិរី ចុះ​បង្ក្រាប​ទីតាំង​ជីក​រ៉ែ​ត្បូង​ខុសច្បាប់​៣​កន្លែង

  • 2019-03-15 04:30:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

ទីតាំង​ជីករ៉ែ​ត្បូង​ខុសច្បាប់​ចំនួន ៣​កន្លែង ដាច់​ដោយឡែក​ពីគ្នា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​រតនគីរី ចុះ​បង្ក្រាប​កាលពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ចម្ការ​ស្វាយ​ចន្ទី និង​ចម្ការ​កៅស៊ូ នៅត្រង់​ចំណុច​ភូមិ​ចាងរា ឃុំកាឡែង ស្រុក​លំផាត់ ខេត្ត​រតនគីរី។

ការចុះ​បង្ក្រាប​នេះ មាន​កម្លាំង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ត រួមទាំង​កម្លាំង​អធិការ​នគរបាល​ស្រុក​លំផាត់ ដោយមាន​ការ​សម្រប​សម្រួល​ពី​លោក ជា ពេជ្រ ព្រះរាជអាជ្ញា និង​លោក បូរ៉ា បូរ៉ាន់ឌី ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ត។

នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ដក​ហូត​សម្ភារ:​មួយចំនួន​មាន​ដូចជាៈ ម៉ូតូ​ចំនួន​៩គ្រឿង សម្រាប់​រែង​អាចម៍ត្បូង​៥តង់ និង​ឧបករណ៍​សម្រាប់​យកត្បូង​ផ្សេង​ទៀត​ផងដែរ។ សមត្ថកិច្ច​បានយក​សម្ភារ:​មក​រក្សា​ទុក នៅ​ប៉ុស្តិ៍​អូស៊ិនលែរ៍ ដើម្បី​រង់ចាំ​​កម្លាំង​ជំនាញ និង​បន្ត​ចុះ​ស្រាវជ្រាវ​បន្ត​ទៀត៕

អត្ថបទ៖ សោភា