Liverpool ឡើង​មក​ឈរ​លើ​កំពូល​តារាង​សារ​ជាថ្មី ក្រោយ​យកឈ្នះ Fulham ដោយ​បាល់​ប៉េណាល់ទី

  • 2019-03-18 01:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ហង្សក្រហម Liverpool បាន​ឡើង​មក​ឈរ​លើ​កំពូល​តារាង​ Premier League វិញហើយ ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ Fulham ក្នុង​លទ្ធផល ២-១ កាលពី​យប់មិញ។

នៅតង់ទី១ ក្រុម​ភ្ញៀវ​នាំមុខ ១គ្រាប់​មុន​ដោយ Sadio Mane នៅ​នាទី២៦។ ចូល​ដល់ទី២ Babel របស់​ក្រុម​ម្ចាស់ផ្ទះ បាន​វាយបក​តាមស្មើវិញនៅនាទី៧៤។ រហូតដល់​នាទី៨១ ក្រុម​ហង្សក្រហម​បាន​បាល់ប៉េណាល់​ទី១គ្រាប់ ស៊ុត​បញ្ចូល​ទី​ដោយ James Milner។

គិតត្រឹម​សប្តាហ៍ទី៣១ Liverpool ស្ថិតនៅ​លេខ១ ក្នុង​តារាង​មាន ៧៦​ពិន្ទុ ខណៈ Manchester City ធ្លាក់មក​លេខ២ មាន ៧៤​ពិន្ទុ (តែសល់១ប្រកួត​ក្នុងដៃ)៕

រូបថត៖ Reuters

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;