សម្តេច ហ៊ុន សែន ហាមមិន​ឱ្យ​អភិបាល​ខណ្ឌ ចូលរួម​ពិធី​ចែក​សញ្ញាបត្រ​ទៀតឡើយ

  • 2019-03-18 02:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ហាម​មិនឱ្យ​បណ្តា​អភិបាល​ខណ្ឌ​ក្នុងរាជធានី​ភ្នំពេញ ចូលរួម​ពិធី​ចែកសញ្ញាបត្រ​ទៀត​ឡើយ ដោយ​សម្តេចថា ពិធីនេះ​គ្មាន​ការ​ពាក់​ព័ន្ធ​ជាមួយ​នឹង​អភិបាល​ខណ្ឌ ហើយ​តួនាទី​នេះ គឺមាន​កិច្ចការ​ជាច្រើន​ដែលត្រូវ​ធ្វើ។ ការ​ថ្លែង​នេះ ធ្វើឡើង​នៅក្នុង​ពិធីប្រគល់​សញ្ញាបត្រ ជូនដល់​និស្សិត នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់ថ្មី​ចំនួន ១៧០៩​នាក់ នាព្រឹក​ថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០១៩ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
ការ​ប្រកាស​ខាងលើនេះ គឺ​ខណៈ​ដែល​នៅថ្ងៃ​នេះ មាន​ការធ្វើ​សន្និបាត​បូក​សរុប​ការងារ​នៅ​សាលារាជធានី​ភ្នំពេញ ប៉ុន្តែ​បែរ​ជា​អភិបាល​ខណ្ឌ មិន​ទៅចូលរួម ហើយមក​ក្នុង​កម្មវិធី​ចែក​សញ្ញាបត្រ​នេះ​ទៅវិញ ដោយ​សម្តេច​បាន​ចោទ​សួរថា «**ហេតុអី មិនទៅចូលរួមសន្និបាត**?»

ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​យ៉ាងដូច្នេះ​ថា៖ «ចែក​សញ្ញាបត្រ មិនបាច់​អស់លោក​ទេ ​ចាំដល់តែ​ពេលខ្ញុំ​ចុះទៅ​ខណ្ឌ​អស់លោក អស់លោក​មាន​មុខទៅ។ ប៉ុន្តែ​នៅពេល​ខ្ញុំ​ចែក​សញ្ញាបត្រ មិនមែន​តួនាទី​អស់លោក មក​អង្គុយស្តាប់​ទេ អស់លោក​មាន​ការងារ​ច្រើន ទៅធ្វើនៅ​ខាងក្រៅ មើល​ប្រជាពលរដ្ឋ ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;