ដឹង​ទីតាំង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿនលឿន​ដំបូងគេ​នៅ​កម្ពុជា​ហើយ

  • 2019-03-18 03:11:15
  • ចំនួនមតិ 1 | ចំនួនចែករំលែក 317

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹងថា ​ទីតាំង​បើកការដ្ឋាន​សាងសង់ផ្លូវល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ នឹងធ្វើឡើង​នៅ​ក្នុង​​ភូមិស្លា ឃុំ​វល្លិសរ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៩ ផ្លូវជាតិ​លេខ៤។ ពិធីនេះ​ធ្វើឡើងក្រោម​អធិបតីភាព​សម្តេច ហ៊ុន សែន នាថ្ងៃទី២២ ខែមីនា​ខាងមុខនេះ។

នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​សម្រាប់​ពិធី​បើកការដ្ឋាន​ផ្លូវល្បឿនលឿន​ដំបូង​គេ​របស់​កម្ពុជា ដែលមាន​ប្រវែង​ជាង ១៩០​គីឡូម៉ែត្រ​នេះ​ហើយ។

កាលពីដើមខែមីនាកន្លងទៅ ក្រសួង​សាធារណការ បានបង្ហាញ​រូបគំរូ​ផ្លូវល្បឿនលឿននេះ ជាច្រើនសន្លឹក។

-គម្រោង​ផ្លូវ​ល្បឿនលឿន​នេះ ឆ្លងកាត់ ៤​រាជធានី​ខេត្ត រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពី ខេត្ត​ព្រះសីហនុ ក្នុងនោះ​គឺ​ឆ្លងកាត់ ៦​ស្រុក ១​ខណ្ឌ ២​ក្រុង ៣១​ឃុំ/សង្កាត់ និង​១១០​ភូមិ

-ប្រវែង​សរុប ១៩០,៣៦៥​គីឡូម៉ែត្រ

-សាងសង់​ជា​៤គន្លង សម្រាប់​រថយន្ត (២ទៅ ២មក) និង២គន្លង​សម្រាប់​ម៉ូតូ (១ទៅ ១មក)

-ជា​ប្រភេទផ្លូវក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់​ ១០ ស.ម និង​ថ្មលាយ​កៅស៊ូ (ATB) ១២ ស.ម

-ពង្រីក​ទទឹងផ្លូវ​ដល់ ២៤,៥ ម៉ែត្រ ខណ្ឌ​ដោយសួនច្បារ​នៅ​កណ្ដាល​ទ្រូងផ្លូវ និងមាន​របាំង​អម​សងខាងផ្លូវ​ការពារ​សត្វ ឬ​មនុស្ស​ឆ្លងកាត់

-មាន​កន្លែង​សម្រាប់​ឈប់​សម្រាក​ចំនួន​៤​កន្លែង និង​ស្ថានីយ​ប្រេង​ឥន្ធនៈ ៣​កន្លែង។

-ហើយ​គ្រោង​ប្រើប្រាស់​រយៈពេល​សាងសង់ ៤៨​ខែ៕

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ សំភី

អត្ថបទពេញនិយម