ជប៉ុន-អាមេរិក រួមគ្នា​អភិវឌ្ឍ​ប្រព័ន្ធ​រ៉ាដាថ្មី​សម្រាប់​នាវា​ចម្បាំង ត្រៀម​ទប់ទល់​នឹង​មីស៊ីល​របស់​រុស្ស៊ី និង​ចិន

  • 2019-03-18 03:38:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជប៉ុន និង​សហរដ្ឋ​អាមេរិក កំពុង​ធ្វើការ​រួមគ្នា​អភិវឌ្ឍ​ប្រព័ន្ធ​រ៉ាដា​ថ្មីមួយ​សម្រាប់​នាវា​ចម្បាំង​របស់​អាមេរិក ដែលនេះ​គឺជាផ្នែក​មួយ​ក្នុងការ​ជំរុញ​សមត្ថភាព​យោធា​ប្រទេស​ទាំងពីរ។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន Kyodo ដោយ​ដកស្រង់​ចេញពី​មន្រ្តី​រដ្ឋាភិបាល​កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០១៩។

ប្រភព​ខាងលើ​នេះ បាន​អះអាង​ថា គោលបំណង​នៃការ​អភិវឌ្ឍ​ប្រព័ន្ធ​រ៉ាដា​ថ្មីនេះ គឺ​ដើម្បី​ទប់ទល់​នឹង​អាវុធ​ទំនើប​ថ្មី​ៗរបស់​រុស្ស៊ី និង​ចិន ជាពិសេស​គឺ​មីស៊ីល​លឿនជាង​សំឡង។

ប្រព័ន្ធ​រ៉ាដា​ថ្មីនេះ នឹង​ផ្តល់​នូវការ​អាច​ឈ្លប​មើល​បាន​ដល់ ៣៦០​ដឺក្រេ និង​មាន​រយៈកម្ពស់​ខ្ពស់ ពោលគឺ​មិន​ចាំបាច់​បង្វែ​រ៉ាដា ដូច​ប្រព័ន្ធ​ចាស់​នោះទេ។ វា​នឹងក្លាយ​ជំនួយ​ដ៏មាន​ប្រសិទ្ធភាព​សម្រាប់​ខែល​មីស៊ីល Aegis ដែលត្រូវ​បាន​បំពាក់​នៅលើ​នាវា​ចម្បាំង។

បើយោងតាម​ Kyodo ប្រព័ន្ធ​រ៉ាដា​ចាស់ (AN/SPQ-9B) គឺមាន​តម្លៃ ៤,១លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង ចំណែក​ឯ​ប្រព័ន្ធ​រ៉ាដា​ថ្មី នឹងមាន​តម្លៃ​ថ្លៃជាង​នេះ។

ជប៉ុន ដែល​កំពុង​ប្រឈមមុខនឹង​ការ​គំរាម​កំហែង​មីស៊ីល និងនុយក្លេអ៊ែររបស់​កូរ៉េខាងជើង​ដែរនោះ បាន​មានក្តី​សង្ឃឹម​ក្នុងការ​ពង្រឹង​នូវ​សន្តិសុខ​របស់​ខ្លួន តាមរយៈការ​អភិវឌ្ឍ​ប្រព័ន្ធ​រ៉ាដានេះ។ ប៉ុន្តែ​ការចូលរួម​របស់​ជប៉ុន អាចនឹង​បណ្តាល​ឱ្យមានការបារម្ភ​ពីការប្រកួត​ប្រជែងរត់ប្រណាំង​សព្វាវុធ​រវាង​ប្រទេស​មហាអំណាច​ផងដែរ។ នេះបើតាម​ការលើកឡើង​របស់​អ្នក​វិភាគ​មួយ​ចំនួន៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;