ទស្សនា​ទិដ្ឋភាព​ការដ្ឋាន​សាងសង់​ផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ

  • 2019-03-18 09:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវ​ល្បឿនលឿន​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រវែង​ជាង ១៩០គីឡូម៉ែត្រ នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​ជាផ្លូវការ​នៅថ្ងៃទី២២មីនា​ខាងមុខ​នេះ នៅ​ក្នុង​ភូមិស្លា ឃុំ​វល្លិសរ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៩ ផ្លូវជាតិ​លេខ៤។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ​ ត្រូវសាងសង់​ចេញពី​ម្តុំ​ផ្លូវ​រទេះភ្លើង​ ​នៃ​តំបន់​ទំនប់​កប់​ស្រូវ​ ​ស្ថិតនៅ​ខាងស្តាំ​ដៃ​ផ្លូវជាតិ​លេខ៤​ ​និង​សាងសង់​ស្របគ្នា​នឹង​ផ្លូវជាតិ​នេះ​ ​រហូត​ជិតដល់​ទីរួមខេត្ត​កំពង់ស្ពឺ​ ​ទើប​ផ្លូវ​នេះ​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤​ ​ងាក​មក​ខាងឆ្វេង​ដៃ​វិញ​ ​ហើយ​បន្ត​រហូតដល់​ស្រុក​ព្រៃនប់​ ​ទើប​ផ្លូវ​នេះ​ងាក​មក​ស្តាំ​ដៃ​ ​រហូតដល់​មាត់សមុទ្រ​នៃ​ក្រុង​ព្រះសីហនុ។

 ផ្លូវ​ល្បឿន​លឿន​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ១៩០០លាន​ដុល្លារ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ក្រោម​រូបភាព​វិនិយោគ​សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។ រយៈពេល​នៃការ​សាងសង់ គឺ ៤៨ខែ៕

ខាងក្រោមនេះ គឺ​ជា​ទិដ្ឋភាព​ការដ្ឋានសាងសង់ផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នាថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩។

អត្ថបទ៖ សំភី

អត្ថបទថ្មី
;