សម្តេច ស ខេង ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ខិតខំ​សម្របសម្រួល​ជម្លោះ​ដីធ្លី

  • 2019-03-19 01:31:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​ខិតខំ​សម្រប​សម្រួល​ជម្លោះ​នានា​នៅ​មូលដ្ឋាន ជាពិសេស​ជម្លោះ​ដីធ្លី​ប្រកបដោយ​តម្លាភាព យុត្តិធម៌ ដោយ​ឈរលើ​គោលការណ៍​ច្បាប់ និង​រួមគ្នា​លុប​បំបាត់​ការធ្វើ​អន្តរាគមន៍​ពាក់ព័ន្ធ​នឹង​ជម្លោះ​នានា​ខុសពី​តួនាទី និង​សមត្ថកិច្ច​របស់​ខ្លួន។ ការ​ថ្លែងនេះ ធ្វើ​ឡើង​ក្នុង​ពិធី​ផ្ទេរ​ភារកិច្ច​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​ព្រះសីហនុ។

សម្តេច ស ខេង ថ្លែងនាពេលកន្លងមក
​សម្តេច​បន្ត​ថា ការ​ដោះស្រាយ​ជម្លោះ ឬការ​ទាមទារ​តវ៉ា​ត្រូវ​ខិតខំ​បញ្ចៀស​ឱ្យ​បាន​ដាច់​ខាត​នូវ​អំពើ​ហិង្សា​តាម​គ្រប់រូបភាព។

ជាមួយ​គ្នា​នោះ សម្តេច​ក្រឡាហោម បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ទប់ស្កាត់​ការ​ទន្ទ្រាន​កាន់កាប់ដី​ខុសច្បាប់ បង្ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ និង​បទល្មើស​នេសាទ​សមុទ្រ​ផងដែរ។

សម្តេច​បានលើកឡើង​ថា ក្នុងការ​អនុវត្ត​វិធានការ​នេះ កង​កម្លាំង​មាន​សមត្ថកិច្ច និង​មន្ត្រី​អនុវត្តច្បាប់ ត្រូវ​ពង្រឹង​វិន័យ​មាន​សេចក្តី​ស្មោះត្រង់ ស្អាតស្អំ និង​ត្រូវដក​ខ្លួន​ចេញ​ឱ្យ​ឆ្ងាយពី​បទល្មើស​នានា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;