អនុ​ស្ថានីយ​អគ្គិសនី ដែល​ត្រូវ​ផ្អាក​ការ​ផ្គត់ផ្គង់​ភ្លើង

  • 2019-03-19 02:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា (EDC) កាលពី​ថ្ងៃទី១៨​មីនា បាន​បង្ហាញ​នូវ​បញ្ជី​អនុ​ស្ថានីយ​អគ្គិសនី ​ដែល​ត្រូវផ្អាកការ​ផ្គត់ផ្គង់។ ក្នុងនោះការផ្អាកការ​ផ្គត់ផ្គង់​ភ្លើង សម្រាប់​ក្រុម​ទី១ នៅ «ថ្ងៃសេស» ចាប់ពីម៉ោង ៦ព្រឹក ដល់​ម៉ោង ១២ថ្ងៃត្រង់ និង​ «ថ្ងៃគូ» ចាប់ពីម៉ោង ១២​ថ្ងៃត្រង់ ដល់ម៉ោង ៦ល្ងាច។ ​សម្រាប់​ក្រុម​ទី២ នៅ «ថ្ងៃសេស» ចាប់ពី​ម៉ោង១២ថ្ងៃ​ត្រង់ ដល់ ៦​ល្ងាច និង​ «ថ្ងៃគូ» ​ចាប់ពី​ម៉ោង ៦ព្រឹក​ដល់​ម៉ោង ១២​ថ្ងៃត្រង់។

សូម​មើល​តារាង​ខាងក្រោម

សូមជម្រាប​ថា អគ្គិសនី​កម្ពុជា បានប្រកាស​កាត់​បន្ថយ​ការផ្គត់ផ្គង់​ភ្លើង​ខ្លះ រយៈពេល ៧២​ថ្ងៃដល់​ចុងខែ​ឧសភា ក្នុងពេល​ដែល​កម្ពុជា កំពុង​ខ្វះ​ថាមពល​ប្រើប្រាស់​ក្នុងរដូវក្តៅនេះ។  ការ​កាត់​បន្ថយ​ការផ្គត់​ផ្គង់​នេះ ធ្វើនៅ​ពេលថ្ងៃតាម​កន្លែង​ឆ្លាស់គ្នា ដើម្បី​រក្សា​ការ​ផ្គត់​ផ្គង់​នៅពេលយប់ ដែល​ជាពេល​ប្រជាពលរដ្ឋ​ត្រូវការប្រើប្រាស់​ចាំបាច់។

អគ្គិសនី​កម្ពុជា បាន​ឱ្យដឹងថា អាកាស​ធាតុ​ក្តៅខ្លាំង និង​ការខ្វះទឹក​ខុសប្រក្រតី បាន​ធ្វើឱ្យ​សមត្ថភាព​ផ្គត់ផ្គង់​ចេញពី​ប្រភព​វារីអគ្គិសនី​ថយចុះ មិន​អាច​ធានា​ការផ្គត់ផ្គង់​ថាមពលអគ្គិសនី​ពេញលេញ​ទូទាំង​ប្រទេស​ដល់​ចុង​រដូវ​ប្រាំង​ដូច​សព្វ​មួយ​ដងបាន​ឡើយ៕

អត្ថបទទាក់ទង៖ EDC ប្រកាស​កាត់​បន្ថយ​ការផ្គត់ផ្គង់​ភ្លើង​ខ្លះ រយៈពេល ៧២​ថ្ងៃ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;