លោក ស៊ី ជិនពីង ជំរុញ​ឱ្យ​កែលម្អ​មុខវិជ្ជា​នយោបាយ និង​មនោគមវិជ្ជា​ដែល​ហួស​សម័យកាល

  • 2019-03-19 03:24:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 57

ចន្លោះមិនឃើញ

ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បាន​ជំរុញ​ឱ្យ​កែ​លម្អ​ធ្វើ​កំណែប្រែ (Update) នូវ​មុខវិជ្ជា​នយោបាយ និង​មនោគមវិជ្ជា​នៅក្នុង​គ្រប់​កម្រិត​សិក្សា​នៃ​ប្រទេស​ចិន ហើយ​បាន​ណែនាំ​ឱ្យ​គ្រូបង្រៀន​ទាំងអស់​ត្រូវឆ្លើយតប​ភ្លាមៗនូវ​គំនិត​ដែលខុស​ក្នុង​មុខ​វិជ្ជា​នេះ។ ការថ្លែង​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​មួយ​ដែលពាក់ព័ន្ធ​នឹង​គ្រូ​បង្រៀន​ទ្រឹស្តី​នយោបាយ និង​មនោគមវិជ្ជា នៅក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០១៩។

រូបថត៖ Xinhua

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «វាគឺ​មាន​សារៈ​សំខាន់​ណាស់ ក្នុង​ការ​បើក​បន្តិចម្តងៗ និង​ធ្វើ​កំណែប្រែ​មុខវិជ្ជាទ្រឹស្តី​នយោបាយ នៅក្នុង​កម្រិត​បឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ ដែល​ជាការ​ធានា​ដ៏​សំខាន់មួយ សម្រាប់​បណ្តុះបណ្តាល​អ្នក​ជំនាន់ក្រោយ ក្នុងការ​ចូលរួម​បុព្វហេតុ​អ្នក​សង្គមនិយម»។

ប្រធានាធិបតី​រូបនេះ​បន្ថែម​ថា គំនិត​សង្គមនិយម​ជាមួយ​នឹង​ចរិក​លក្ខណៈ​ជនជាតិ​ចិន សម្រាប់​យុគសម័យ​ថ្មី គួរតែ​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​អប់រំ​មនុស្ស និង​ណែនាំ​សិស្ស ដើម្បី​ពង្រឹង​នូវ​ទំនុក​ចិត្ត​របស់​ពួកគេ នៅក្នុង​គន្លង ទ្រឹស្តី ប្រព័ន្ធ និង​វប្បធម៌​នៃ​សង្គម​និយម និង​ការ​ជំរុញ​ភាព​ស្នេហា​ជាតិ។

រូបថត៖ Xinhua

ថ្មីៗ​នេះ រដ្ឋាភិបាល​ចិន​បានសារភាព​ថា ការ​អប់រំ​លើ​មុខវិជ្ជា​នយោបាយ​សម្រាប់​និស្សិត​មហាវិទ្យាល័យ គឺហួស​សម័យកាល​ទៅហើយ បើ​ទោះបី​ជា​រដ្ឋមន្រ្តីអប់រំ បាន​អះអាង​កាលពី​ឆ្នាំមុន​ថា បញ្ហានេះ​ត្រូវបាន​ដោះស្រាយ​រួច​ក៏ដោយ៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ សំភី

;