ការ​ប្រកួត​​ AFC U-23 វគ្គជម្រុះ នៅ​កម្ពុជា​ ត្រូវ​ផ្លាស់​ប្តូរ​ម៉ោង​​

  • 2019-03-19 03:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់​ 2020 AFC U-23 Championship ពូល​ H ដែល​​ប្រទេស​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ម៉ោង​​​ប្រកួត​ចំនួន​២​ប្រកួត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។

ការ​ប្រកួត​គូ​ទី​១​ រវាង​កម្ពុជា កូរ៉េ​ខាង​ត្បូង និង ឆាយនិតៃប៉ិ​​ ដែល​គ្រោង​ប្រកួត​វេលា​ម៉ោង​​៣:៣០​នាទី​រសៀល​ត្រូវ​ប្តូរ​ទៅប្រកួត​វេលា​ម៉ោង​ ៥​ល្ងាច​ ថ្ងៃ​ដដែល​គឺ​ទី​​២២​ ខែ​មីនា ឆ្នាំ​២០១៩។ ចំពោះ​គូ​ទី​២​ រវាង​ អូស្ត្រាលី និង ម្ចាស់​ផ្ទះ កម្ពុជា​ ដែល​គ្រោង​​ប្រកួត​វេលា​ម៉ោង​​ ៦:៣០​នាទី​ល្ងាច​ ត្រូវ​​ប្តូរ​ទៅ​ប្រកួត​ វេលា​ម៉ោង​ ៨​យប់​វិញ​ ថ្ងៃ​ដដែល​គឺ​ទី​​២២​ ខែ​មីនា ឆ្នាំ​២០១៩ ។

ការ​ផ្លាស់​ប្តូរ​នេះ​ដោយ​សារ​អាកាសធាតុ​ក្តៅ​ខ្លាំង​នៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា៕

ប្រភព៖ Sabay News អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី
;