លោក ស៊ុន ចាន់ថុល៖ រាជរដ្ឋាភិបាល​ប្តេជ្ញា​ជំរុញ​បង្កើត​ប្រព័ន្ធអេកូស៊ីស្ទឹម​មួយ ផ្តល់ភាព​ងាយស្រួល​ដល់​អ្នកវិនិយោគ

  • 2019-03-19 04:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​ជាតិ​ភស្តុភារ​កម្ពុជា បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​ជំរុញ​ឱ្យមានការ​បង្កើត​នូវ​ប្រព័ន្ធ​អេកូស៊ីស្ទឹម​មួយ ដែល​ផ្តល់​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​វិនិយោគ​ទុន តាមរយៈ​ភស្តុភារ ដើម្បី​ជួយ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នានា​នៅក្នុង​សេវា​ភស្តុភា និង​បង្កើន​ប្រសិទ្ធភាព​លំហូរ​ទំនិញ និង​សេវាកម្ម។

ការថ្លែង​ខាងលើ​នេះ ធ្វើឡើង​នៅក្នុង​ពិធី​ចុះ​ហត្ថលេខា​ លើ​អនុស្សារណៈ​យោគយល់​ និង​កិច្ចព្រមព្រៀង​សហ​ហិរញ្ញប្បទាន​រវាង​ UNDP ជាមួយ​ក្រុមហ៊ុន​ SHENZHEN 4PX EXPRESS CO., LTD លេ​គម្រោង​ «ផ្សារ​ភ្ជាប់ប្រទេសកម្ពុជា៖រួមគ្នាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល» នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០១៩។

លោក​ទេសរដ្ឋមន្រ្តី បាន​លើកឡើង​ថា ភាពជា​ដៃគូនេះ ត្រូវបាន​បង្កើតឡើង​ផ្អែក​តាម​ចំណុចខ្លាំង​របស់​ស្ថាប័ន​ទាំងពីរ នឹង​នាំឱ្យ​មាន​ការ​សហការ​ជាមួយ​នឹង​តួអង្គ​ពាក់ព័ន្ធ​ក្នុង​ស្រុក និង​ក្នុងសកលលោក​ទាំងមូល ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ដោះស្រាយ​បញ្ហា​នានា​ដែល​នាំឱ្យ​មានការ​រាំងស្ទះ។ សេដ្ឋកិច្ច​ដែលមាន​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិកត្រូនិក​រឹងមាំ ទាម​ទារឱ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ជាមូលដ្ឋាន​មួយ​ចំនួន ដើម្បី​ឱ្យ​មានការ​ចែកចាយ​ផលិតផល​កាន់តែលឿន​ជាងមុន និង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ជុំវិញ​សេវាភស្តុភារបាន​យ៉ាង​ឆាប់រហ័ស។

បើតាមលោក Nick Beresford អ្នក​តំណាង UNDP ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សេដ្ឋកិច្ច​ឌីជីថល បាន​នឹង​កំពុង​ប្រែក្លាយ​កម្ពុជា តាមរយៈ​ការផ្លាស់ប្តូរ​ទម្លាប់​បញ្ជា​ទិញ​អាហារ ទូទាត់​ថ្លៃ​ទំនិញ ហៅរ៉ឺម៉ក់​កង់បី កក់សណ្ឋាគារ ឬទិញ​សម្លៀក​បំពាក់​ពីតាម​ហាង​ជាដើម។ សេវា​ទាំងនេះ ​បាន​ជួយ​សម្រួល​ដល់​ទំនាក់​ទំនង​រវាង​អតិថិជន និង​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ។

លោកបន្តថា ប្រព័ន្ធ​អេកូស៊ីស្ទឹម សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិកត្រូនិក មាន​គោលបំណង​លើក​កម្ពស់ បរិយាបន្ន និង​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​សេវា​កម្ម ក្រោម​ការ​ចូលរួម​ពី​តួអង្គ​ពាក់ព័ន្ធ​សំខាន់ៗ​ចំនួនបី គឺ​រាជរដ្ឋាភិបាល ធុរកិច្ច និង​ឯកត្តជន ឬអ្នក​ប្រើប្រាស់។

«សេវាភស្តុភា​ឆ្លងដែន នឹង​បង្កើត​នូវ​មធ្យោបាយ​សម្រាប់​ឱ្យ​កម្ពុជា ទទួលបាន​ប្រយោជន៍​ពីចរន្ត​ដ៏រស់រវើក​នៃ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិកត្រូនិក​នៅក្នុងតំបន់​ ដោយមាន​ការជំរុញ​បន្ថែម​ពី​សមាហរណកម្ម​អាស៊ាន។ វា​ក៏នឹង​ជួយ​ឱ្យ​កម្ពុជា ទទួលបាន​ប្រយោជន៍​តាមរយៈ​ការ​វិនិយោគ​កាន់តែ​ច្រើន​ពី​សំណាក់​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ ដែល​កំពុងផ្តល់សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិកត្រូនិក និង​ភស្តុភារ​នៅក្នុង​ប្រទេស​នេះ»។ នេះជា​គូស​បញ្ជាក់​របស់​លោក Yue (Kevin) Li ប្រធាន​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន 4PX Express៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម