​ក្រុម​ស្នង​ការដ្ឋាននគរបាល​ខេត្តព្រះសីហនុ លើក​ពាន Tiger Street Football Festival 2019

  • 2019-03-19 06:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ក្រុម​ស្នង​ការដ្ឋាននគរបាល​ខេត្តព្រះសីហនុ បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​​​ដ៏​ធំ​ប្រចាំ​កម្ពុជា​ Tiger Street Football Festival 2019 ​បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម Rolling FC ដោយ​លទ្ធផល ២-១។

ដោយ​ឡែក​ក្រុម​ Vandasak ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ​និង​ក្រុម Pisnoka ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៤។ ​សម្រាប់​ប្រាក់​រង្វាន់​វិញ​សម្រាប់​ក្រុម​លេខ​១ ​បាន ១៥ ០០០​ដុល្លារ ​សម្រាប់​ក្រុម​លេខ​២ ​ទទួល​បាន​៥ ០០០​ដុល្លារ ​ក្រុម​លេខ​៣ ​ទទួល​បាន​២ ៥០០​ដុល្លារ ​និង​ក្រុម​លេខ​៤ ​ទទួល​បាន ១ ០០០​ដុល្លារ។ នេះជា​លើក​ដំបូង​ហើយ​ ដែល​ក្រុម​មក​ពី​បណ្ដាខេត្ត​ទទួល​បាន​ពាន​រង្វាន់​នេះ ត្បិតអី​៦​រដូវ​កាល​កន្លង​មក ​សុទ្ធ​តែ​ក្រុម​នៅ​រាជ​ធានីភ្នំពេញទាំងអស់ ដែល​បាន​គ្រោង​ជើងឯក។

នៅ​ឆ្នាំ​នេះ​ដែរ ក្រុម​លេខ​១ ​ស្នង​ការដ្ឋាននគរបាល​ខេត្តព្រះសីហនុ នឹង​មាន​ឱកាស​បាន​ទៅ​ប្រទេស​ប្រេស៊ីល ​ជួប​ជាមួយ​តារា​បាល់ទាត់ Ronaldinho ​ផ្ទាល់​តែ​ម្ដង៕

ប្រភព៖ Sabay News អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម