ខេមរៈសិរីមន្ត បញ្ជាក់​ច្បាស់ៗ​ពី​ដើមហេតុ​ធ្វើ​ជំនួញ ដើម្បី​ពង្រឹង​ការងារ​សិល្បៈ

  • 2019-03-19 08:09:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

តារា​ចម្រៀង​ ខេមរៈ សិរី​មន្ត បាន​ងាក​មក​រក​ស៊ី​លើ​វិស័យ​អចលនទ្រព្យ​ជា​បន្ត​បន្ទាប់ ដោយ​គ្រា​មុន​បាន​​​ចូល​ហ៊ុន​ជាមួយ​តារា​ចម្រៀង ព្រាប សុវត្ថិ និង​ឧកញ៉ា ឡេង​ ណា​វ៉ា​ត្រា ក្នុង​ទំហំ​ប្រាក់​មិន​តិច​ជាង​២០​លាន​ដុល្លារ​នោះ​ទេ។ ថ្មីៗ​នេះ ​ម្ចាស់​បទ "Sad Man” ទើប​តែ​អះ​អាង​ថា ​ងាក​មក​រកស៊ី​ដី​ធ្លី​ដោយ​​​ខ្លួន​ឯង​​បន្ថែម​ទៀត លើ​ទំហំ​ដី​១០​ហិច​តា ​នៅ​ប៉ោយ​ប៉ែត ​ផង​ដែរ។

​ប៉ុន្តែ​អ្វី​​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ​ គឺ​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​ហង្ស​មាស ប្រាប់​ថា​លោក​ចង់​ពង្រឹង​ផ្នែក​អចលនទ្រព្យ ​ដើម្បី​បាន​ប្រភព​ចំណូល​ពី​វិស័យ​នេះ ​មក​ទ្រទ្រង់​សិល្បៈ​ឲ្យ​កាន់​តែ​មាន​គុណ​ភាព។ គោល​ដៅ​ធំបំផុត​របស់​លោក គឺ​ធ្វើ​មុខ​ជំនួញ​ដើម្បី​ពង្រឹង​ការងារ​សិល្បៈ។ ​ ក្នុង​សន្និសីទ​កាសែត​ពី​​គម្រោង​ដី​ឡូតិ៍​របស់​តារា​រូប​នេះ​កាល​ពី​ព្រឹក​មិញ លោក ​បញ្ជាក់​ច្បាស់​ៗ​ថា អាជីព​ជា​តារា​ចម្រៀង​គឺ​លោក​ស្រលាញ់​ពេញ​បេះ​ដូង និង​មិន​អាច​បោះ​បង់​ចោល​បាន​ឡើយ។ ​ចំពោះ​ការ​ធ្វើ​អចលនទ្រព្យ​នេះ ក៏​ដើម្បី​បាន​​ប្រាក់​​ចំណេញ​មក សម្រាប់​ទ្រទ្រង់​សិល្បៈ​ផង អាជីព​ផង ឲ្យ​រីក​ចម្រើន ​កុំ​​ឲ្យ​​ចាញ់​ប្រទេស​ជិត​ខាង​។ ម្យ៉ាង​ទៀត បើ​សិន​មាន​ធន​ធាន ​នោះ​លោក​អាច​យក​ថវិកា​នេះ​ទៅ​ផលិត​បទ​ចម្រៀង​​ក្នុង​រូប​ភាព​ឲ្យ​មាន​គុណភាព​ ស្តង់​ដា ព្រោះ​ផលិត​​បទ​​ចម្រៀង​ឲ្យ​មាន​គុណ​ភាព​បាន​លុះ​ត្រា​​មាន​ថវិកា មាន​ធន​ធាន ទើប​អាច​ធ្វើ​បាន​​។

បើ​រំពឹង​ពី​ការ​លក់​បទ​ចម្រៀង​តែ​មួយ​មុខ មិន​សូវ​ទទួល​បាន​ផល​ចំណូល​នោះ​ឡើយ ដូច្នេះ​ត្រូវ​ទាញ​យក​ពី​ប្រភព​ផ្សេង​ៗ​មក​វិញ ដើម្បី​ពង្រឹង​​ការងារ​នេះ​បាន​កាន់​តែ​ខ្លាំង​ ​ដែល​នេះ​ជា​គោល​ដៅ​របស់​លោក។​។ ​​​​​​​​​ ថ្វី​បើ​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់​ចាម បាន​លូក​កាន់​តែ​ជ្រៅ​លើ​មុខ​ជំនួញ​ជា​ច្រើន​ដូច​ជា ​ទឹក​អប់ ដី​ធ្លី ​ក្នុង​ទឹក​ប្រាក់​ច្រើន​លាន​ដុល្លារ​ក្តី ​តែ​លោក​បញ្ជាក់​ច្បាស់​ថា ​មិន​បោះ​បង់​អាជីព​សិល្បៈ​ចោល​ដាច់​ខាត ព្រោះ​​សិល្បៈ​ជា​អាជីព​លោក​ស្រលាញ់​ខ្លាំង​បំផុត។

សម្រាប់​គម្រោង​លើ​ផ្នែក​អចលន​ទ្រព្យ​ដែល​លោក​ងាក​មក​រក​ស៊ី​ដោយ​ខ្លួន​ឯង​នេះ ​តារា​ប្រុស​នៅ​តែ​រក្សា​បាន​នូវ​ប្រជាប្រិយ​ភាព​ ប្រាប់​ថា ​ដោយ​សារ​លោក​ធ្លាប់​ប្រឡូក​ផ្នែក​នេះ​យូរ​ឆ្នាំ​ និង​មាន​បទ​ពិសោធន៍​គួរ​សម​ហើយ​ដែរ ដូច្នេះ​ដល់​ពេល​ដែល​លោក​គួរ​សាក​ល្បង​លើ​គម្រោង​នេះ​ដោយ​ខ្លួន​ឯង​វិញ។

លើសពីនេះ បើ​សិន​ជា​គម្រោង​ដី​ឡូតិ៍​នៅ​​ប៉ោយ​ប៉ែត​កាន់តែជោគ​ជ័យ ​លោក​នឹង​បោះ​ជំ​ហាន​ទៅ​ខេត្ត​ផ្សេង​ៗ​ទៀត ​ដោយ​ពេល​នេះ​លោក​កំពុង​សម្លឹង​មើល​បណ្ដើរ​ៗ​ហើយ៕

ប្រភព៖ Sabay News អត្ថបទ៖ លឹម សុនា

;