លំដាប់​លេខរៀង​គណបក្ស​នៅលើ​សន្លឹកឆ្នោត សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី

  • 2019-03-19 09:14:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​រសៀល​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​ធ្វើ​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខរៀង​គណបក្ស​នយោបាយ​នៅលើ​សន្លឹក​ឆ្នោត សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិ​ទី៣ ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ។

ជា​លទ្ធផល នៃការ​ចាប់ឆ្នោត​កំណត់​លំដាប់​លេខរៀង​គណបក្ស​នយោបាយ​នៅលើ​សន្លឹក​ឆ្នោត ដោយ​ [ខ្លីៗ] សូម​លើក​យកតែ​រាជធានី​ភ្នំពេញ មក​បង្ហាញ​ដូច​ខាងក្រោម៖

-គណបក្សយុវជនកម្ពុជា លេខរៀងទី១

-គណបក្សសញ្ជាតិកម្ពុជា លេខរៀងទី២

-គណបក្សឆន្ទៈខ្មែរ លេខរៀងទី៣

-គណបក្សប្រជាជនកម្ពុជា លេខរៀងទី៤

-គណបក្ស ហ៊្វុនស៊ិនប៉ិច លេខរៀងទី៥។

សូម​ជម្រាប​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី៣ នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ខាងមុខ​នេះ។ អ្នក​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ គឺជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់​ នៅក្នុង​មុខ​តំណែង ដែលមាន​សមាជិក​សរុប​ចំនួន ១១ ៥៧២ នាក់ ​នៅ​ទូទាំង​ប្រទេស៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;