អតីត​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៥រូប ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ

  • 2019-03-20 02:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

សម្តេច​វិបុល​សេនាភក្តី សាយ ឈុំ ប្រមុខ​រដ្ឋ​ស្តីទី បាន​ចេញ​ព្រះរាជក្រឹត្យ​កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០១៩ ត្រាស់​បង្គាប់​ផ្តល់​នីតិ​សម្បទា​ឡើងវិញ​ដល់​អតីត​មន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​០៥រូប ដើម្បី​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។ ការផ្តល់​នីតិ​សម្បទា​នេះ គឺ​មួយថ្ងៃ បន្ទាប់ពី​អតីត​មន្ត្រី​ទាំងនេះ បានដាក់ពាក្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ទៅ​ក្រសួង​មហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩។

លោក អ៊ូ ច័ន្ទរ័ត្ន

អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​០៥រូប មាន​ដូចជាៈ ១. លោក អ៊ូ ច័ន្ទរ័ត្ន ២. លោក កង គឹមហាក់ ៣. លោក ជីវ កត្តា ៤. លោក ច័ន្ទ សិលា និងទី៥. លោកស្រី ទេព សុទ្ធី។ ការផ្តល់​នីតិសម្បទា​នេះ គឺតាម​ការ​ស្នើសុំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក កង គឹមហាក់
លោក ជីវ កត្តា

រហូត​មកដល់​ពេលនេះ មាន​អតីត​មន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​០៩នាក់​ហើយ ដែល​ទទួលបាន​នីតិ​សម្បទា​ឡើងវិញ ក្នុងនោះ​៤នាក់​ទៀត​រួមមាន៖ ១. លោក គង់ គាំ ២. លោក គង់ បូរ៉ា ៣. លោក ស៊ីម សុវណ្ណនី និង​ទី៤. លោក រៀល ខេមរិន្រ្ទ៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម