រាជ​រដ្ឋាភិបាល សម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ ៥ម៉ឺនរៀល ដល់​មន្រ្តី​រាជការ​ កងទ័ព និង​ប៉ូលិស ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ

  • 2019-03-20 02:48:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ចំនួន​៥ម៉ឺនរៀល​ក្នុងម្នាក់​ជូនដល់​មន្រ្តី​រាជការ​ស៊ីវិល​នៃ​ក្រុម​នីតិ​ប្បញ្ញត្តិ នីតិ​ប្រតិបត្តិ តុលាការ មន្រ្តី​នគរបាល​ជាតិ​កម្ពុជា មន្រ្តី​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ មន្រ្តី​រាជការ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ មន្រ្តី​រាជការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ និង​មន្រ្តី​ខុទ្ទកាល័យ។ នេះបើតាម​អនុក្រឹត្យ​ចុះ​ហត្ថលេខាដោយ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩។

អត្ថបទ៖ សំភី

អត្ថបទថ្មី
;