វៀតណាម ប្រឆាំងនឹង​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់ពិត​របស់​តៃវ៉ាន់ នៅ​សមុទ្រ​ចិន​ខាងត្បូង

  • 2019-03-22 03:52:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម បាន​ជំទាស់​នឹងការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់ពិត​របស់​តៃវ៉ាន់ នៅ​ជុំវិញ​កោះ Itu Aba ក្នុងប្រជុំកោះ Spratly នៅ​សមុទ្រចិនខាងត្បូង ដែល​វៀតណាម​អះអាង​ថា ជា​ដែន​អធិបតេយ្យ​របស់​ខ្លួន។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក លោកស្រី Le Thi Thu Hang អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម កាលពីថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩។

រូបថត៖ វិបសាយ VoV World
ជាមួយគ្នានេះ វៀតណាម បាន​ទាមទារឱ្យ​តៃវ៉ាន់ បញ្ឈប់​ការធ្វើ​សមយុទ្ធ​បែបនេះទៀត នាពេលអនាគត ដោយ​លោកស្រីអះអាងថា វៀតណាម​មាន​មូលដ្ឋាន​ច្បាប់ និង​ភស្តុតាង​ប្រវត្តិសាស្រ្ត ដើម្បី​បញ្ជាក់​ពីអធិបតេយ្យ​របស់ខ្លួន​ ដោយ​ស្រប​តាមច្បាប់​អន្តរជាតិ។

វៀតណាម បាន​ចាត់ទុកការ​ធ្វើសមយុទ្ធ​បាញ់គ្រាប់​ពិត​នៅក្នុងដែន​ទឹកនេះ ថាជាការ​បំពាន​យ៉ាងធ្ងន់ធ្ងរ​មកលើ​អធិបតេយ្យ​ខ្លួន និង​ជាការ​គំរាម​កំហែងដល់​សន្តិភាព ស្ថិរភាព និង​សន្តិសុខ សុវត្ថិភាព​តាមផ្លូវសមុទ្រ ព្រមទាំងបណ្តាល​ឱ្យ​មានភាព​តានតឹង​ក្នុងតំបន់​ទៀតផង។

រូបថត៖ Google Map

​សូម​ជម្រាប​ថា ឆ្មាំ​សមុទ្រ​តៃវ៉ាន់ បាន​ធ្វើ​សមយុទ្ធបាញ់គ្រាប់ពិតនៅជុំវិញកោះ Itu Aba ពីថ្ងៃទី២០ ដល់ ២១ ខែមីនា ឆ្នាំ​២០១៩ ដោយ​ប្រើប្រាស់​កាំភ្លើងត្បាល់ចំនួន ១២០​គ្រឿង, កាំភ្លើង​ការពារ​ដែនអាកាស និង​កាំភ្លើង​ប្រឆាំង​រថក្រោះ ចំនួន​៤០គ្រឿង៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;