គម្រោង​របស់​ក្រុមហ៊ុន​៤ ដែលមាន​ទុន​សរុប​ជាង ១៧លាន​ដុល្លារ ទទួល​បាន​ការ​យល់ព្រម

  • 2019-03-22 07:09:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា នៃក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពីថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូនដល់​ក្រុមហ៊ុន​ដូចខាងក្រោម៖

១-“SEW GOOD GARMENT CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មានទុន​វិនិយោគ​ប្រមាណ ៣,៣លាន​ដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ១៤៧​កន្លែង។

២- “CANPAK (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចំការ​ស្លែង ឃុំព្រៃពួច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មានទុន​វិនិយោគ​ប្រមាណ ៥,៧លានដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ១៤៧​កន្លែង។

៣-“YONGRONG HANDBAGS COMPANY LIMITED.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្រងស្វាយ ឃុំ​ស្វាយអំពារ ស្រុកមុខ​កំពូល ខេត្ត​កណ្តាល មានទុន​វិនិយោគ​ប្រមាណ ២,៧លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បានចំនួន ៧៦៥​កន្លែង។

៤- “HUI RUI XIN HANDBAG (CAMBODIA) CO.,LTD.” គម្រោង​បង្កើតរោង​ចក្រ​ផលិត​កាបូប​គ្រប់ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣ ភូមិ​ស្វាយទាប ឃុំ​អង្គពពេល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មានទុន​វិនិយោគ​ប្រមាណ ៥,៤លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ១.៦៤៤​កន្លែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;