សម្តេច ហ៊ុន សែន បង្ហើប​ពីការ​សង់​ព្រលាន​យន្តហោះ​នៅ​ខេត្ត​រតនគិរី ឬ​មណ្ឌលគិរី

  • 2019-03-22 09:10:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 269

ចន្លោះមិនឃើញ

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហើប​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​នៅ​តំបន់​ភាគឦសាន​ប្រទេស​គឺអាច​នៅក្នុង​ខេត្ត​រតនគិរី ឬ​មណ្ឌលគិរី ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។ ការថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ នាព្រឹក​ថ្ងៃទី២២ ខែ​មីនា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក

សម្តេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «គោលដៅ​របស់​យើង គ្រាន់តែ​នៅ​ភ្នំពេញ ក៏ត្រូវធ្វើ​ព្រលាន​យន្តហោះ​ថ្មី សៀមរាប​ក៏ត្រូវ​ធ្វើ​ព្រលាន​យន្តហោះ​ថ្មី ហើយ​កំពុងតែ​ពិនិត្យ​មើល​ដើម្បី​ដាក់​ព្រលាន​យន្តហោះ​នៅ​ទិស​ឦសាន។ ព្រោះ​ឥឡូវ​នេះ ភ្នំពេញ-សៀមរាប មនុស្ស​ពេញៗ ភ្នំពេញ-កំពង់សោម មិនទាន់​ឃោសនា​ច្រើនទេ...។ ថ្ងៃក្រោយ ខ្ញុំគិត​ថា ក្នុង​ចន្លោះ​មណ្ឌលគិរី និង​រតនគិរី អាច​ម្តុំហ្នឹង វានៅក្នុង​តំបន់ហ្នឹង ដែល​អាច​ធ្វើ​ព្រលាន​យន្តហោះ»។

រូបតំណាង

ប្រមុខ​រាជរដ្ឋាភិបាល បន្ថែម​ថា តំបន់​នេះ នឹង​អាច​ក្លាយ​ជាប៉ូល​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​នៅទិស​ឦសាន​ប្រទេស ដោយ​ក្នុងនោះ គឺទៅ​ទាំង​សំណុំ​ដូចជា កសិ-ឧស្សាហកម្ម កសិ-ទេសចរណ៍ និង​ផ្នែក​ដទៃ​ទៀត គឺ​អភិវឌ្ឍន៍​នៅទីនោះ ដើម្បី​ជំរុញឱ្យ​កម្ពុជា ក្លាយ​ទៅជាប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅឆ្នាំ​២០៣០ និង​ប្រាក់​ចំណូល​ខ្ពស់​នៅឆ្នាំ​២០៥០៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម