សមាជិក​ព្រឹទ្ធសភា​អាមេរិក៖ ប្រជាពលរដ្ឋខ្មែរ មាន​ទឹកមុខស្រស់ថ្លា និងមាន​ជីវភាព​ល្អប្រសើរ

  • 2019-03-22 12:47:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 85

ចន្លោះមិនឃើញ

លោក Doug Ericksen សមាជិក​ព្រឹទ្ធសភា​មកពី​រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាន​លើកឡើង​ថា កម្ពុជា បាន​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​ជាមួយ​នឹង​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ហើយលើស​ពីនោះ​ទៀត គឺ​ប្រជាពលរដ្ឋខ្មែរ​មាន​ទឹកមុខ​ស្រស់ថ្លា រីករាយ និងមាន​ជីវភាព​រស់នៅ​ល្អប្រសើរ។ លោក​និយាយ​ដូច្នេះ ក្នុង​ជំនួប​ជាមួយ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​រូបនេះ ក៏បាន​ជម្រាប​ជូន សម្ដេច​តេជោ​ផងដែរ​ថា នៅក្នុងថ្ងៃ​បោះឆ្នោត កាលពី​ថ្ងៃទី ២៩ ខែ​កក្កដា ឆ្នាំ​២០១៨ កន្លងទៅ​នេះ គឺលោក​បាន​មក​ចូលរួម​សង្កេតការណ៍​បោះឆ្នោត ដែលបាន​ឃើញប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បានទៅ​បោះឆ្នោត​ដោយ​សេរី គ្មាន​ការ​ភិតភ័យ និងគ្មាន​អំពើ​ហិង្សា​អ្វី​កើតឡើង​ឡើយ។ នេះគឺ​បានឆ្លុះ​បញ្ចាំង​នូវ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា ដែល​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើស​តំណាង និង​គណបក្ស​នយោបាយ​ដែលខ្លួន​ពេញចិត្ត​ស្របតាម​បំណង​ប្រាថ្នា​របស់​ប្រជា​ពលរដ្ឋ​គ្រប់ៗ​រូប។

លោក Ericksen បាន​បញ្ជាក់​ថា វត្តមាន​របស់​លោក​នៅ​កម្ពុជា​ពេលនេះ គឺ​ដើម្បី​ពង្រឹង​មិត្តភាព និង​ពង្រីក​ទំនាក់ទំនង និង​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ឲ្យកាន់​តែល្អ​ប្រសើរ​ឡើង។

ជាការ​ឆ្លើយតប សម្ដេច ហ៊ុន សែន បានថ្លែង​អំណរ​គុណ និង​ស្វាគមន៍ លោក Doug Ericksen ចំពោះ​គោលបំណង​ពង្រឹង​កិច្ច​ទំនាក់ទំនង និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។ ទន្ទឹមនឹងនោះ​ដែរ សម្តេច​បាន​បញ្ជាក់ថា​ កម្ពុជា​រីករាយ​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើងវិញ ក្នុងការ​ស្វែងរក​អដ្ឋិធាតុ​ជនជាតិ​អាមេរិកាំង ​ដែលបាន​បាត់ខ្លួន​នៅក្នុង​សម័យ​សង្គ្រាម៕

រូបថត៖ ហ្វេសប៊ុក​សម្តេច ហ៊ុន សែន

អត្ថបទ៖ សំភី

អត្ថបទពេញនិយម