CANON សម្ពោធកាមេរ៉ាស៊េរីថ្មី EOS R/ EOS RP

  • 2019-03-26 02:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Canon I-Qlick បានរៀបចំពិធីសម្ពោធផលិតផលថ្មីកាមេរ៉ាស៊េរី EOS R/EOS RP របស់ខ្លួន កាលពី​ថ្ងៃ​សៅរ៍ ទី២៣ ខែមីនា​កន្លងទៅ នៅភោជនីយដ្ឋាន SENZE Bistro Barរាជធានីភ្នំពេញ។

នៅ​ក្នុង​ការសម្ពោធដែល​មាន​ការ​ចូលរួម​ពី​សំណាក់​អ្នក​ថតរូប​អាជីព​ជាច្រើន​នាក់​នោះ ក៏មានការព៌ណនាអំពីលក្ខណៈពិសេសផ្សេងៗរបស់កាមេរ៉ា ដោយលោក ហ៊ីម ដាវុធ ថែមទាំងមានការចូលរួមពីអ្នកថតរូបអាជីព គឺលោក Jerry Thai និងលោក Miller ដែលបានមកធ្វើការចែករំលែកនូវបទពិសោធន៍ក្នុងការប្រើប្រាស់កាំមេរ៉ាស៊េរីថ្មីប្រភេទ EOS R/ EOS PR ផងដែរ។

បន្ថែម​លើ​នេះ អ្នកប្រើប្រាស់ក៏​អាចស្វែងរកនូវលក្ខណៈពិសេសជាច្រើនដូចជា ប្រភេទកាមេរ៉ា full frame mirrorless ជាដើម។ កាមេរ៉ា Canon ស៊េរី EOS R/EOS RP គឺភ្ជាប់មកជាមួយនឹង full frame CMOS sensors ដែលអាចផ្ដល់ឲ្យ​លោកអ្នកនូវគុណភាពនៃរូបភាពកាន់តែច្បាស់ ក្រៅពីនេះ full frame sensors អាចបំបាត់នូវ crop factor ដែលកើតឡើងមកពី sensors មានកម្រិតតូច ហើយលោកអ្នកអាចប្រើប្រាស់ wide angel lenses ដែលធ្វើ​ឲ្យ​រូបភាពកាន់តែអស្ចារ្យ។

កាមេរ៉ាស៊េរីថ្មី ប្រភេទ EOS R/EOS RP មានគ្រឿងបន្ថែមដែលអាចសម្រួលជាមួយការប្រើប្រាស់ប្រភេទ Canon EF និង ស៊េរី EF-S lenses ដែលអាចប្រើប្រាស់ជាមួយនឹង lenses ផ្សេងៗផងដែរ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;