អ្នកចម្រៀង នួន បូរ៉ា ប្រកាន់​ចិត្ត​រួចហើយ ទោះ​ប្រឡូក​សិល្បៈ​លំបាក មិន​សូវគេស្គាល់​ក៏ដោយ

  • 2019-03-27 08:44:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​វ័យ​ក្មេង នួន បូរ៉ា មាន​ការ​លំបាក​ខ្លះ​ៗ​ សម្រាប់​អាជីព​សិល្បៈ​របស់​ខ្លួន បើ​ទោះ​លោក​មាន​ស្នា​ដៃ​អាច​ផលិត​បទ​ចម្រៀង​ Original Song​ ក៏​ដោយ។

​ តារា​ចម្រៀង​​​កើត​ក្នុង​ទី​ក្រុង​ភ្នំពេញ​​រូប​នេះ ​ប្រាប់​ថា ​ដោយសារ​លោក​ជា​តារា​ថ្មី​ថ្មោង ​ម្ល៉ោះ​ហើយ​មិន​សូវ​មាន​គេ​ស្គាល់​ច្រើន​នោះ​ទេ ធ្វើ​ឲ្យ​ទី​ផ្សារ​សិល្បៈ​ហាក់​មិន​សូវ​ទទួល​បាន​ការងារ​ច្រើន។ ​តែ​យ៉ាង​ណា ​លោក​តាំង​ចិត្ត​រួច​រាល់​អស់​ហើយ​ថា ​មិន​បោះ​បង់​ចោល​អាជីព​នេះ​ទេ ព្រោះ​សិល្បៈ​ជា​អ្វី​ដែល​លោក​ស្រលាញ់ ​តាំង​ពី​តូច។

​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​៤​នាក់ ឲ្យ​​ដឹង​ថា លោក​ទើប​ប្រឡូក​សិល្បៈ​​ប៉ុណ្ណោះ ​ដោយ​ចេញ​បាន​បទ​ចម្រៀង​ Original Song ​​៣ បទ ​​។ ​ក្នុង​នោះ ​មាន​បទ​ចម្រៀង " ​Sorry ​អូន​សម្លាញ់​" ​មាន​ការ​ពេញ​និយម និង​ទទួល​បាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​ជា​ង​គេ ពី​បណ្ដា​អ្នក​គាំ​ទ្រ។ លើស​ពី​នេះ ​បូ​រ៉ា ក៏​បាន​ប្រជ្រៀត​ខ្លួន​លើ​ផ្នែក​ថត​ស្ប៉ត ថត ​MV និង​សម្ដែង​ក្នុង​រឿង "ប្រអប់​សំបុត្រ​ចោល​ទុក្ខ" ​ឲ្យ​ស្ថានីយ​ទូរទស្សន៍ My TV ​ផង​ដែរ។

​តារា​ចម្រៀង​មិន​ធ្លាប់​គិត​ចង់​បោះ​បង់​អាជីព​សិល្បៈ​ចោល​សូម្បី​បន្តិច ​​​បន្ត​ថា ​សព្វ​ថ្ងៃ​ លោក​មាន​ហាង​លក់​ផលិតផល​ថែរក្សា​សម្រស់​នាំ​ចូល​ពី​ថៃ ​​ កូរ៉េ និង​សម្លៀក​បំពាក់​ស្អាត​ច្រើន​ម៉ូដ​ តាម​អន​ឡាញ​ផង​ដែរ។ ​លោក ក៏​សង្ឃឹម​ថា ​មុខ​ជំនួញ ​ក៏​ដូច​ជា​សិល្បៈ​ ដែល​លោក​ស្រលាញ់ ​នឹង​ដើរ​ទៅ​មុខ​ទន្ទឹម​គ្នា​យ៉ាង​រលូន ​ឆាប់​ៗ​នេះ​៕​

ប្រភព៖ Sabay News អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី
;