Solskjaer ត្រូវបាន​តែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ក្លឹប Man Utd ហើយ

  • 2019-03-28 09:43:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បិសាច​ក្រហម Manchester United នៅថ្ងៃទី២៨ ខែមីនានេះ បាន​ប្រកាស​តែងតាំង​លោក​ Ole Gunnar Solskjaer ជា​អ្នកចាត់ការ​ទូទៅ​ក្លឹប​នេះ​ហើយ ជាមួយ​នឹង​កុងត្រា​រយៈពេល ៣​ឆ្នាំ។

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters
សូម​ជម្រាប​ថា Solskjaer ត្រូវ​បាន​តែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​បណ្តោះអាសន្ន​របស់​ក្លឹប​ Man Utd កាលពីថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨។ ក្នុងនោះ​លោក​បាន​ដឹកនាំ​ក្លឹប ឱ្យឈ្នះ​៨ប្រកួត​ដំបូង។ គិត​ក្នុង​ចំណោម ១៩ប្រកួត​ដែលលោក​ដឹកនាំ គឺ​ទទួល​ជ័យ​ជម្នះ ១៤ដង និង​ស្មើ២ដង។ អ្វីដែលគួរឱ្យកត់​សម្គាល់​បំផុតនោះ គឺ​លោកបាន​ដឹកនាំ Man Utd ឱ្យឈាន​ដល់វគ្គ ៨ក្រុម​ចុងក្រោយ​នៃពានរង្វាន់ UEFA Champions League ទៀត​ផង។

Solskjaer បាន​និយាយ​ថា៖ «ចាប់តាំង​ពីថ្ងៃ​ដំបូង​ដែល​ខ្ញុំមកដល់​ ខ្ញុំមាន​អារម្មណ៍ថា​ដូចជា​នៅផ្ទះ ពេលនៅ​ក្លឹប​ដ៏​ពិសេស​នេះ។ វាជា​កិត្តិយស​មួយ ដែលបាន​ក្លាយ​ជាកីឡាករ​របស់ Man Utd ហើយ​បាន​ចាប់ផ្តើម​អាជីព​ជាគ្រូបង្វឹក​នៅទីនេះ»។

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters

លោក​បន្តថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយនេះ ដែល​លោក​ដឹកនាំ Man Utd គឺ​ជាបទ​ពិសោធន៍​ដ៏អស្ចារ្យ ដែលនេះ​គឺជា​ការងារ​ដែល​លោកស្រមៃ​ជាយូរ​មកហើយ។ កាន់តែ​រំភើបទៀតនោះ គឺ​លោកមាន​ឱកាស​ដឹកនាំ​ក្លឹប​ក្នុង​រយៈពេល​វែង ហើយ​សង្ឃឹម​ថា នឹង​នាំ​ក្លឹប​បន្តជ័យ​ជម្នះ​ដើម្បី​អ្នក​គាំទ្រ​។

គួរ​រំលឹក​ថា ក្នុង​អំឡុង​ជាខ្សែ​ប្រយុទ្ធ​ក្លឹប​បិសាច​ក្រហម​នេះ ពីឆ្នាំ១៩៩៦ ដល់ ២០០៧ Solskjaer រកបាន​ ១២៦​គ្រាប់ ក្នុងការ​បង្ហាញ​ខ្លួន​ចំនួន ៣៦៦​ដង៕

ប្រភព៖ manutd ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;