សម្តេច ហ៊ុន សែន ​ឱ្យ​ពិនិត្យ​លើការ​​ប្តឹង​ទៅ​អង្គការ​ WTO ជុំវិញ​ការ​គិត​ពន្ធ​អង្ករ​កម្ពុជា​របស់​ EU

  • 2019-03-29 04:52:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ជំរុញ​ឱ្យ​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ពិនិត្យ​អំពីលទ្ធភាព​នៃការ​ប្តឹង​ទៅអង្គការពាណិជ្ជកម្ម​ពិភពលោក (WTO) ជុំវិញ​ការកំណត់​យកពន្ធ​អង្ករ​កម្ពុជា ពី​សំណាក់សហភាព​អឺរ៉ុប។ ការ​ថ្លែង​នេះ ធ្វើឡើង​ធ្វើឡើង​ក្នុង​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន​លើកទី១៨ នៅ​វិមាន​សន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក

ប្រមុខ​រាជរដ្ឋាភិបាល​​លើកឡើង​ថា បញ្ហានៃ​ការ​កំណត់​ពន្ធ​អង្ករ​របស់​កម្ពុជា​នេះ គឺ​មិន​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA នោះទេ ប៉ុន្តែ​គឺ​ពាក់ព័ន្ធ​ទៅនឹង​តម្លៃ​អង្ករ​របស់​អ៊ីតាលី ដែល​លក់​ថ្លៃជាង​អង្ករ​កម្ពុជា ហើយ​មិនអាចដណ្តើម​ឈ្នះ​កម្ពុជា នៅ​លើ​ទីផ្សារ​សហភាព​អឺរ៉ុប។ សម្តេច​បន្ថែម​ថា ការ​យកពន្ធអង្ករ​កម្ពុជា ក៏នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់ការ​ចំណាយរបស់​​អ្នក​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ផងដែរ។

សូម​រំលឹក​ថា កាលពី​ខែមករា ឆ្នាំ​២០១៩ សហភាព​អឺរ៉ុប បាន​ចាប់ផ្តើមគិត​ពន្ធ​លើអង្ករ​កម្ពុជា ចំនួន​៤ប្រភេទ ដែល​នឹង​ធ្វើឱ្យ​កម្ពុជា ខាតបង់​លើការ​បង់ពន្ធ​នេះ ប្រមាណ ៥០លាន​ដុល្លារ​ក្នុង១ឆ្នាំ​។ EU បាន​សម្រេច​កំណត់ពន្ធ​តម្លៃ ១៧៥អឺរ៉ូ ក្នុង​អង្ករ១តោន​នៅឆ្នាំ​ដំបូង បន្ទាប់​មក​អត្រា​ដកហូត​ពន្ធ​គយ​នឹងធ្លាក់ចុះ​ដល់​ចំនួន ១៥០អឺរ៉ូ​នៅឆ្នាំ​ទីពីរ ហើយ​នៅឆ្នាំទី៣ អត្រា​ពន្ធគយ​លើ​អង្ករ​នាំចូល​ពីកម្ពុជា នឹង​ធ្លាក់ចុះ​មក​នៅត្រឹម​១២៥អឺរ៉ូ ហើយ​នៅឆ្នាំ​បន្ត​​បន្ទាប់​តម្លៃ​នឹងធ្លាក់​ចុះ​បន្ថែម​ផងដែរ៕

អត្ថបទ៖ សំភី

;